ផ្លែចេក ភាគច្រើនដែលប្រជាជនជប៉ុនបរិភោគ គឺនាំចូលពីប្រទេសហ្វីលីពីនព្រោះតែវាមានតំលៃថោក ហើយអាចទិញនិងបរិភោគបានពេញមួយឆ្នាំ បន្ថែមពីលើអត្ថប្រយោជន៍នៃផ្លែចេកទុំចេកអាំងក៏ជាជម្រើសមួយក្នុងការទទួលទាន សម្រាប់ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនផងដែរ។អត្ថប្រយោជន៍​5​យ៉ាង​នៃ​ផ្លែ​ចេកទុំ​មិន​គួរ​មើល​រំលង – Koh Santepheap Daily
+ អត្ថប្រយោជន៍នៃផ្លែចេក
ចង់ដឹងថាតើចេកអាំងមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព តោះតាមដានទាំងអស់គ្នា !!

ចំពោះអត្ថប្រយោជន៍នៃផ្លែចេកទុំ ជាទូទៅត្រូវបានគេដឹងថា នៅក្នុងផ្លែចេកមួយផ្លែ មាន៨៦
កាឡូរីតែប៉ុណ្ណោះប៉ុន្តែវាសម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រាងកាយ រួមមានវីតាមីន B1 , B2 , niacin (B3) , វីតាមីន B6 និងអាស៊ីតហ្វូលិកដែលវាជួយបង្កើនការរំលាយអាហារនឹងថាមពលនៅក្នុងរាងកាយ និងជំរុញឱ្យស្បែក សក់ ព្រមទាំងក្រចកមានសុខភាពល្អ។ជាពិសេសចំពោះជាតិសរសៃជួយការពារការទល់លាមកការពារការកើនឡើងកម្រិតជាតិស្ករនៅក្នុងឈាម និងរារាំងការស្រូបយកកូលេស្តេរ៉ុលចូលក្នុងខ្លួន។Premium Vector | The boy beside the banana is holding the vitamin b6 board ចំពោះសារធាតុប៉ូតាស្យូម ជួយយកអំបិលចេញពីរាងកាយបន្ថយសម្ពាធឈាម និងជួយកាត់បន្ថយការហើមនៅក្នុងខ្លួន។ ចំណែកសារធាតុប៉ូលីហ្វេណុល គឺជាអង់ទីអុកស៊ីដង់ ដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការជួយពន្យាភាពចាស់ និងការពារជំងឺដែលបណ្តាលមកពីជីវិតប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតសារធាតុអាស៊ីតអាមីណូទ្រីប៉ូតូផានដែលជាអាស៊ីតអាមីណូដ៏សំខាន់មួយ នៅក្នុងការបង្កើតសារធាតុសេរ៉ូតូនីន
ក្នុងបញ្ជូនសរសៃប្រសាទជួយបន្ធូរអារម្មណ៍ ដោយវាជួយកាត់បន្ថយការឆាប់ខឹង និងជួយឱ្យអ្នកគេងលក់ស្រួល។
អ្វីដែលកាន់តែពិសេសនោះគឺផ្លែចេកក៏មានម៉ាញ៉េស្យូមខ្ពស់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលនិងមានស្មារតីសកម្មក្នុងការធ្វើការងារផងដែរ។មានចេកមួយស្និត ក្រៅពីចេកខ្ទិះ អាចធ្វើអ្វីញ៉ាំបានវិញ?

+ អត្ថប្រយោជន៍នៃផ្លែចេកអាំង
លោកអ្នកប្រាកដជាមិនធ្លាប់បានដឹងពីអត្ថប្រយោជន៍នៃផ្លែចេកអាំងពីមុនមកនោះទេ តែថ្ងៃនេះ KBN សូមធ្វើការណែនាំលោកអ្នកឲ្យមកដឹងអំពីអត្ថប្រយោជន៍នៃផ្លែចេកអាំង ថាតើបានផ្ដល់ផលល្អអ្វីខ្លះចំពោះសុខភាពលោកអ្នកក្រៅពីផ្លែចេកទុំ៖

-ជួយបំបាត់ការទល់លាមក
ការដុតឬ អាំងចេក គឺបានជួយបង្កើនមាតិកាជាតិស្ករអូលីកូសាខារ នេះគឺជាអាហារសម្រាប់បាក់តេរីល្អ ៗ
នៅក្នុងពោះវៀន ដែលបានធ្វើអោយប្រសើរឡើងនូវបរិយាកាសពោះវៀន និងជាលទ្ធផលល្អក្នុងការការពារនៃការទល់លាមក។ការណែនាំក្នុងការយល់ដឹងអំពីការទល់លាមកនិងការព្យាបាលរបស់វា

-ជួយពង្រឹងប្រព័ន្ធការពាររាងកាយ
ប្រហែល ៧០ ភាគរយនៃប្រព័ន្ធការពាររាងកាយ ដែលត្រូវបានបង្កើតឡើងនៅក្នុងពោះវៀន។ នៅពេលបរិស្ថានពោះវៀនល្អ ប្រព័ន្ធការពាររាងកាយរបស់រាងកាយមានភាពប្រសើរឡើង។ ម្យ៉ាងវិញទៀតចេកក្តៅ វានឹងអាចជួយធ្វើឱ្យរាងកាយរបស់អ្នកឡើងកំដៅ ដែលនឹងនាំឱ្យរាងកាយមានភាពរឹងមាំ។

-វាមានឥទ្ធិពលលើការសម្រកទម្ងន់
ប្រសិនបើបរិយាកាសក្នុងពោះវៀនមិនល្អនឹងបណ្តាលឱ្យមានការប្រមូលផ្តុំឧស្ម័នខ្ពស់នៅក្នុងពោះវៀន ហើយជាលទ្ធផលកាត់បន្ថយការរំលាយអាហារថាមពលរបស់រាងកាយ ធ្វើឱ្យខ្លាញ់ងាយស្រួល
សម្រាប់ការទទួលទានចេកដុតឬ អាំង ដែលមានជាតិអូលីហ្គូសាក់ខារខ្ពស់ អាចធ្វើអោយបរិស្ថានពោះវៀនប្រសើរឡើង។ ជាលទ្ធផលការបញ្ចេញចោលធម្មតានិងជួយបង្កើនការរំលាយអាហារថាមពលរបស់រាងកាយព្រមទាំងជាវិធីដ៏៏ល្អបំផុតនៅក្នុងការសម្រកទម្ងន់ពីខាងក្នុង។

អត្ថបទដោយ៖ សុផានីត