ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ គឺជាមន្ត្រីម្នាក់ដែលទទួលបានការគោរពស្រឡាញ់ខ្លាំងបំផុតពីសំណាក់ប្រជារាស្ត្រ និងមន្ត្រីក្រោមឱវាទដោយតែងតែពោលពាក្យសរសើរមិនដាច់ពីមាត់នូវសកម្មភាពការងារ ជាពិសេសគឺភាពសាមញ្ញរបស់លោកតែម្ដង ។

ជាការពិតណាស់ ជានិច្ចកាលគេតែងតែបានឃើញ នាយឧត្តមសេនីយ៍ ខេង សុមេធ បង្ហាញខ្លួននៅក្នុងបេសកកម្មនានា ជាមួយសម្លៀកបំពាក់ ឫកពាសាមញ្ញបំផុត ជាពិសេសលោកតែងតែបង្ហាញពីទឹកចិត្តសណ្ដោសប្រណៃ ពោពេញទៅដោយទសពិធរាជធម៌ ចំពោះប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទរបស់លោកជានិច្ច ។

ម្យ៉ាងវិញទៀត បើយោងតាមការចែករំលែកពីសំណាក់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ នៅលើបណ្ដាញសង្គម បានឱ្យឃើញថា នាយឧត្តមសេនីយ៍ ខេង សុមេធ តែងតែយកចិត្តទុកដាក់ទៅលើការងារខ្លាំងបំផុត ទោះជាលោកទៅដល់ទីណា កន្លែងណា ក៏អាចសម្រេចការងារនៅទីនោះបានដែរ ។ ដូចជាពេលខ្លះលោកត្រូវឱនស៊ីញ៉េ ឬចារលិខិតលើក្បាលរថយន្ត និងទីសាធារណៈដែលមិនមែនជាការិយាល័យជាដើម ។

ខាងក្រោមនេះ គឺជាសកម្មភាពដ៏សាមញ្ញក្នុងពេលបំពេញការងាររបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ ដែលធ្វើឱ្យផ្ទុះការសរសើរ គោរព ស្រឡាញ់បំផុតពីសំណាក់ប្រជាពលរដ្ឋ ៖