រាជធានីភ្នំពេញ ៖ ក្នុងពិភពលោកនេះមានរឿងជាច្រើនដែលសាមញ្ញបំផុត ប៉ុន្តែក៏នៅមានមានមនុស្សជាច្រើនដែលតែងតែធ្វើឱ្យមានភាពស្មុគស្មាញ មានភាពច្របូកច្របល់ហើយទីបំផុតបញ្ហាទាំងអស់នោះនឹងបំផ្លាញការងារ រួមទាំងជីវិតរបស់អ្នកផងដែរ។ ហេតុដូច្នេះហើយនៅពេលដោះស្រាយជាមួយអ្វីក៏ដោយសូមរក្សាភាពសាមញ្ញ។

១. មិនគួរព្រងើយកន្តើយឡើយ ៖ សម្រាប់ប្រទេសជាតិមួយ ប្រជាជនឬបុគ្គលម្នាក់ៗគួរតែផ្តោតលើសុវត្ថិភាព។ មិនថាវាជាបុគ្គលឬជាតិសាសន៍ទេវាចាំបាច់ត្រូវដោះស្រាយដោយយកចិត្តទុកដាក់ទៅលើភាពនៃការមិនព្រងើយកន្តើយ។ អ្វីដែលមើលទៅសាមញ្ញងាយស្រួលបត់ដៃក៏ត្រូវមានការយកចិត្តទុកដាក់ផងដែរព្រោះគ្រាន់តែការមិនធ្វេសប្រហែសនឹងប្រែក្លាយជ័យជំនះទៅជាបរាជ័យភ្លាមៗ ហើយវាក៏អាចប្រែពីចាញ់ទៅឈ្នះដូចគ្នា។

២. មិនគួរខ្វះឆន្ទៈ ៖ ក្នុងភាពជាមនុស្ស អ្នកពុំគួរខ្វះឆន្ទៈក្នុងការធ្វើអ្វីមួយនោះឡើយ ព្រោះការមានឆន្ទៈគឺអាចជម្រុញអ្នកឲ្យធ្វើអ្វីមួយប្រកបដោយភាពត្រឹមត្រូវ ភាពស្វាហាប់ និងអាចទទួលបានលទ្ធផលមួយគួរជាទីគាប់ចិត្តផងដែរ។

៣. មិនគួរតក់ស្លុតឡើយ ៖ ក្នុងនាមជាមនុស្សម្នាក់នៅពេលជួបការលំបាកនិងជម្លោះអ្នកមិនគួរខឹងទេហើយបើអ្នកមានជម្លោះអ្នកមិនគួរឈ្លានពានឡើយ។ មានពេលខ្លះអ្នកគួរស្តាប់ឲ្យច្រើនជាងនិយាយរាយមាយច្រើនជ្រុល។ ដូចគ្នានេះដែរ មនុស្សត្រូវការរយៈពេល៣ឆ្នាំដំបូងនៃជីវិតដើម្បីរៀននិយាយប៉ុន្តែអ្នកក៏ត្រូវការពេលមួយជីវិតដើម្បីរៀននៅស្ងៀម។ អ្នកប្រាជ្ញមុនពេលខឹងតែងតែសួរខ្លួនឯងថាតើនេះសមនឹងខឹងទេ?

៤. មិនគួរសន្យាតាមអំពើចិត្ត ៖ ពាក្យសម្តីបង្ហាញពីការលំបាក សកម្មភាពបង្ហាញពីកិត្យានុភាពដូច្នេះនៅពេលដែលមានការសន្យាប៉ុន្តែមិនមានចំណាត់ការវាពិតជាងាយនឹងបាត់បង់ការជឿជាក់ពីអ្នកដទៃផ្ទុយទៅវិញបុគ្គលដែលមិនធ្វើតាមការសន្យារបស់ខ្លួននឹងធ្វើឱ្យអ្នកដទៃមានការសង្ស័យព្រោះ ពួកគេនឹងគិតថាប្រហែលជាបុគ្គលនេះមានបុគ្គលិកលក្ខណៈខ្ជិលឬមានចរិតអាក្រក់ដែលមិនគួរទុកចិត្តមិនគួរផ្ញើ៕