រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរសហគមន៍កសិ កម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកប របរទីផ្សារបន្លែ និងឈើហូបផ្លែ ដែលបាននិងកំពុងបំពេញតួនាទីក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយ និងផែន ការអភិវឌ្ឍវិស័យកសិកម្ម។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គ នាយកដ្ឋានកសិកម្មជាសេនា ធិការ បានខិតខំជំរុញ គាំទ្រ និងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទាំងអស់នៅទូទាំងប្រទេស ធ្វើការចងក្រងសមា ជិកដើម្បីបង្កើតបានជាកម្លាំងផលិតមានជាអាទិ៍៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ ក្នុងគោលបំណង ធានាឱ្យបាននូវបរិមាណផ្គត់ ផ្គង់ ប្រកបដោយគុណភាពផលិត និងផលិតផលតម្រូវតាមទីផ្សារ និងមានកិច្ចសន្យាទទួលទិញ និងតម្លៃត្រូវបានធានា ជាមួយនឹងទទួលបានបច្ចេកវិទ្យាផលិត ការប្រមូលផល និងការវេចខ្ចប់ល្អប្រសើរ រួមផ្សំនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ឥណទានការ ប្រាក់ទាប មានរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំនិងរដ្ឋបាលបានត្រឹមត្រូវ និងត្រូវបានការពារដោយច្បាប់ស្តីពី “សហគមន៍កសិកម្ម” ។

ឯកឧត្តមបន្តថា ផ្តើមចេញពីពាក្យថា “មានគំនិត និងមាន កំណើត” បានធ្វើឱ្យសហ គមន៍សំបូរមានជ័យមួយនេះក្នុងចំណោមសហគមន៍កសិ កម្មដែលទទួលបានជោគជ័យ គឺសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្កើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១០ មានសមាជិកសរុបចំនួន ៨៨គ្រួសារ (ស្រ្តី ៥០) មានទុនសរុបចំនួន ៨ ០១១ ០០០ រៀល។ បច្ចុប្បន្ន មានសមាជិកកើនដល់ចំនួន ៦៨៩ គ្រួសារ (ស្រ្តី ៣៩១) មានភាគហ៊ុនសរុបចំនួន ១៥ ២៧២ ហ៊ុន ហើយទុនសរុបកើនឡើងរហូតដល់ប្រមាណ ៣៩២,៣៧៤ ដុល្លារអាមេរិក ។

ឯកឧត្តមបន្តទៀតថា សហ គមន៍នេះ បាននិងកំពុងប្រតិ បត្តិការធុរកិច្ចលើមុខរបរចំនួន ០៤  ៖ ទី១. ឥណទានសហ គមន៍កសិកម្ម ,២. ការផ្គត់ផ្គង់ជីកសិកម្ម , ៣. ទីផ្សារស្រូវ ពូជ/ស្រូវចំណី បន្លែសុវត្ថិភាព ល្ហុង ស្លឹកគ្រៃ ប្រេងស្លឹកគ្រៃ និងឈើហូបផ្លែ និង ៤. សេវា កម្មដឹកទំនិញ និងសេវាកម្មផ្សេងៗទៀត ។

លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមាន ជ័យ បានឱ្យដឹងថា ភាពរីក ចម្រើនរបស់សហគមន៍បានមកដោយសារមានការជំរុញ គាំទ្រ និងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលតែង តែឧស្សាហ៍ចុះទៅផ្តល់កម្លាំង ចិត្ត និងគំនិតណែនាំល្អៗ រួមជាមួយអគ្គនាយកដ្ឋានកសិ កម្ម មាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបានជួយបណ្តុះបណ្តាលបច្ចេកទេស ការរៀបចំផែនការ ការគ្រប់ គ្រងទីផ្សារ ការកត់ត្រាបញ្ជី ស្នាម ការចងក្រងក្រុមផលិត និងការរៀបចំកិច្ចសន្យាផលិតកម្ម ។

លោកបន្តថា ភាពជោគជ័យនេះ បានជាទុនទាំងកម្លាំង កាយ ចិត្ត និងធនធាន ជំរុញឱ្យសហគមន៍ពង្រីកសក្តានុពលផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈទិញដីជិត ១០ ហិកតា សម្រាប់ពង្រីកផលិត កម្មបន្ថែមទៀតឆ្លើយតបតាមតម្រូវការទីផ្សារ ។ ដើម្បី បំពេញតម្រូវការឱ្យសមាជិកសហគមន៍ សហគមន៍បានកសាងមានដូចជា ៖ ហេដ្ឋារចនាសម័្ពន្ធ ទីស្នាក់ការមួយ; ឃ្លាំងស្តុកចំនួន បី; ឡសម្ងួតចំនួនមួយ; លានហាលកសិ ផល ១កន្លែង ; ម៉ាស៊ីនកែច្នៃប្រេងស្លឹកគ្រៃមួយ; រថយន្តដឹកទំនិញ ១គ្រឿង; ម៉ាស៊ីនព្រួសស្រូវចំនួន មួយគ្រឿង ម៉ាស៊ីនបោកស្រូវចំនួនមួយគ្រឿង; ម៉ាស៊ីនច្រូត និងម៉ាស៊ីនសម្អាតគ្រាប់ពូជខ្នាតតូច ព្រមទាំងឧបករណ៍ផលិតកម្មកសិកម្មខ្នាតតូចជាច្រើនទៀត។ ក្រៅពីនេះ សហគមន៍ក៏មានផ្សារលក់កសិផលនៅក្នុងមូលដ្ឋានរបស់ខ្លួន មានតូបលក់កសិផលនៅផ្សារនាគមាស (រាជធានីភ្នំពេញ) ផងដែរ។May be an image of fruit and outdoors

សូមបញ្ជាក់ថា នៅឆ្នាំ ២០២០សហគមន៍ បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE លក់ស្រូវចំណីចំនួន ៥០០តោន/ឆ្នាំ ធ្វើកិច្ច សន្យាជាមួយអ្នកលក់គ្រាប់ ពូជស្រូវក្នុងស្រុកស្ទឹងត្រង់ចំនួន ៣៦០តោន/ឆ្នាំ ធ្វើកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្គត់ ផ្គង់បន្លែ សាច់ និងអង្ករ ជូនសាលារៀនចំនួន០៨ ក្នុងស្រុកស្ទឹងត្រង់ ធ្វើកិច្ចសន្យាជាមួយអ្នកចែកចាយផលិតប្រេងស្លឹកគ្រៃចំនួន ៣០ លីត្រ/ខែ និងធ្វើកិច្ចសន្យាជាមួយឈ្មួញបោះដុំស្លឹកគ្រៃចំនួន ៩៨០តោន/ឆ្នាំជាដើម ។May be an image of 1 person ដោយសារភាពជោគជ័យនេះ សហគមន៍កសិកម្មសំបូរមានជ័យបានទទួលជ័យលាភីលេខ១ ទូទាំងប្រទេសប្រចាំ ឆ្នាំ២០១៧ លើប្រធានបទ “ភាពជោគជ័យក្នុងការដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម” ដោយទទួលបានបណ្ណសរសើរក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ទទួលបានពាន រង្វាន់លេខ១ ពីសម្តេចអគ្គ មហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៅក្នុងពិធីបិទសន្និ បាតកសិកម្មទូទាំងប្រទេសនៅក្នុងឆ្នាំនោះផងដែរ ៕
ប្រភព: ក្រសួងព័ត៌មាន