ភ្នំពេញ៖ ផលិតកម្មដាវីត្រាមេឌៀ (Davitra media) បានត្រៀមខ្លួនជាស្រេចដើម្បីសម្រួលដល់អ្នកគាំទ្រ ដែលតែតាមដានស្ដាប់រាល់បទចម្រៀងមិនចម្លងគេ (Original Song) ពីរោះៗរបស់ផលិតកម្ម ដាវីត្រាមេឌៀ ឱ្យកាន់តែមានភាពងាយស្រួល តាមរយៈកម្មវិធីថ្មីមួយទៀត ដែលដំណើរការនៅលើស្មាតហ្វូនរបស់លោកអ្នក ។

កម្មវិធី KTV Komsan ជាកម្មវិធីថ្មី បង្កើតឡើងដោយ ផលិតកម្មដាវីត្រាមេឌៀ ត្រូវបានដាក់ឱ្យដោនឡូតប្រើប្រាស់ដោយសេរី និងមិនគិតថ្លៃ នៅលើ App store និង Play Store ។ សម្រាប់ក្ខណៈពិសេសនៃកម្មវិធីនេះ គឺលោកអ្នកអាចស្ដាប់គ្រប់ Audio បទចម្រៀងចាស់ ថ្មី របស់ផលិតកម្ម ដាវីត្រាមេឌៀ ប្រកបដោយគុណភាពសំឡេងខ្ពស់ ច្បាស់ល្អ ចំណែក MV ក៏មានគុណភាពរូបភាពច្បាស់ ត្រជាក់ភ្នែក មិនទាក់ ពោលគឺគ្រប់ Audio និង MV ចម្រៀងទាំងអស់ មិនត្រូវបានកាត់បន្ថយគុណភាពឡើយ ។

មិនតែប៉ុណ្ណោះ សម្រាប់ការរចនា UI ក៏ដូចជាទម្រង់នៃកម្មវិធី KTV Komsan ក៏មានភាពស្រស់ស្អាត ទាក់ទាញខ្លាំងបំផុត ធ្វើឱ្យទស្សនិកជនមានអារម្មណ៍កាន់តែស្រស់ស្រាយមួយកម្រិតថែមទៀតរាល់ពេលបើកស្ដាប់កម្មវិធីនេះ ។

ដូច្នេះកុំរង់ចាំយូរ តោះទៅដោនឡូត កម្មវិធី KTV Komsan ទាំងអស់គ្នាដើម្បីទទួលបានអារម្មណ៍ថ្មី បទពិសោធន៍នៃការស្ដាប់បទចម្រៀងថ្មីនៅក្នុងសម័យឌីជីថលនេះ !
ចុចទីនេះដើម្បីដោនឡួត IOS, Andriod