ថៃ ៖ តារាសម្តែងស្រី “Bee Matika” បានបង្ហាញរូបភាពអ៊ុលត្រាសោនដំបូងរបស់នាងដោយបង្ហាញច្បាស់ណាស់ ព្រមទាំងម្ដាយរបស់នាងបានបញ្ជាក់ថា មុខរបស់កូននាងច្បាស់ជាទៅរកប៉ារបស់គេ។ អ្នកម្តាយម្នាក់ទៀតហើយ ដែលមានផ្ទៃពោះជាមួយកូនដំបូងរបស់នាងនោះគឺ តារាសម្ដែងស្រី Bee Matika “ ដែលនាងគឺជាអ្នកម្ដាយដគួរឲ្យស្រឡាញ់មួយរូប ដែលកំពុងតែរង់ចាំជួបមុខកូនយ៉ាងអន្ទះសារ ហើយទន្ទឹងរង់ចាំថ្ងៃដែលគាត់បានជួបកូនតូចរបស់ខ្លួន ។

សម្រាប់តារាសម្តែងស្រីដ៏ស្រស់ស្អាត Bee Matika ដែលឥឡូវនេះ នាងកំពុងតែមានផ្ទៃពោះ ២៩ សប្តាហ៍ ជាមួយកូនដំបូងរបស់នាង ហើយថ្មីៗនេះអ្នកម្ដាយរូបនេះ ក៏បាននាំយករូបភាពអ៊ុលត្រាសោនរបស់កូនតូចខ្លួនមកបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួនផងដែរ។

ដោយBee Matika បានធ្វើការបង្ហោះរូបភាពអ៊ុលត្រាសោនរបស់ទារក ដែលមិនទាន់កើតរបស់នាង នៅលើ Instagram @bb_matika ដោយនិយាយថាឪពុកម្តាយទាំងសងខាង ព្រមទាំងគ្រួសារទាំងអស់ពិតសប្បាយចិត្តនិងរំភើបណាស់ ដោយបានឃើញរូបទារក រួមជាមួយចំណងជើងថា “មើលទៅមុខខ្ញុំនឹងទៅប៉ាប៉ា” ។ ហើយនៅពេលបង្ហាញរូបភាពរបស់កូនBee Matika ក៏មានមិត្តភក្តិនៅក្នុងវិស័យសិល្បៈជាមួយគ្នានេះ ព្រមទាំងអ្នកគាំទ្រជាច្រើនផងដែរ ដែលបានចូលមកចុច Like និង Comment យ៉ាងច្រើននូវពាក្យជូនពរ នឹងក្ដីស្រឡាញ់់ទៅកាន់Bee Matika ផងដែរ៕ អត្ថបទដោយ ៖ សុផានីត