ថៃ ៖ នៅតែក្តៅគគុកឥតឈប់ឈរ ចំពោះតារាស្រីដ៏ល្បីលំដាប់ពិភពលោករបស់ប្រទេសកូរ៉េ នោះគឺ Lisa Blackpink ដែលទើបតែចេញបទចម្រៀងទោលរបស់ខ្លួន “ LaLiSa” ដែលបានចេញមកអង្រួនឧស្សាហកម្មនេះយ៉ាងខ្លាំង ហើយបានបំបែកឯតទគ្គកម្មជាច្រើនយប់ផងដែរ ។ រហូតមកដល់បច្ចុប្បន្នមិនថាតារាល្បី ៗ ឬអ្នកគាំទ្រតន្ត្រីគ្រប់ភេទ និងគ្រប់អាយុ បានឡើងមកគ្របដណ្តប់បទចម្រៀងរបស់នាង ព្រមទាំងក្បាច់រាំ និងការស្លៀកពាក់ក្នងវីឌីអូ នៃចម្រៀងនោះ ព្រមទាំងបាននិយាយថា មនុស្សម្នាក់ៗគ្មានអ្នកណាបោះបង់អ្នកណាឡើយ។

ដោយក្នុងនោះ មានម្នាក់នៅក្នុងចំណោមពួកគេ គឺតារាសម្តែងស្រីវ័យក្មេង Taew Nataphon ដែលមិនដែលខកខានឡើយនៅក្នុងការCover ក្នុងនោះការមានចម្រៀងLaLiSa របស់Lisa Blackpink ផងដែរ។ដោយកាលពីការបង្ហាញក្បាច់រាំរបស់Taew កាលពីលើកមុន ត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ Lisa ក៏ដូចជាទស្សនិកជន នឹងអ្នកទស្សនាផងដែរ ។

តែបន្ទាប់ពីនោះមក កាលពីពេលថ្មីៗនេះ Taew បានធ្វើការបន្ថែមពីលើការCover ចម្រៀងរបស់Lisa ជាថ្មីម្ដងទៀត ដែលបានបង្ហាញពីជើងរាំរបាំភ្លើងចុងក្រោយ គឺពោរពេញទៅដោយសូរគ្រហឹមដ៏ស្រស់ស្អាត ព្រមទាំងភ្ជាប់មកជាមួយ tiara ដ៏ស្រស់ស្អាត និងរ៉ូបពណ៌សដ៏ភ្លឺចែងចាំងជាមួយនឹងការតែងខ្លួនយ៉ាងឆើតឆាយ។លើកនេះមិត្តភក្តិនៅក្នុងវិស័យសិល្បៈ ព្រមទាំងអ្នកគាំទ្រ ក៏បាននាំគ្នាចូលមកចុចការចូលចិត្ត និងផ្ដល់មតិយោបល់ដូចជាការស្រែក ការគោះនេះ គឺជការគោរព ទៅដល់ Chao Mae Nakee ។ អត្ថបទដោយ ៖ សុផានីត