ការងូតទឹកក្តៅជាប្រចាំ ជួយឲរាងកាយរបស់អ្នកបានសម្រាក សម្រួលអោយគេងលក់ស្រួល ជួយបង្ការជំងឺផ្សេងៗនិងមានសុខភាពល្អ។15 Wonderful Health Benefits Of Drinking Hot Water | Styles At Life

១ ងូតទឹកក្តៅ ជួយដុតកាឡូរី
ប្រសិនបើអ្នកងូតទឹកក្តៅ ជាប្រចាំនឹងអាចជួយដុតកាឡូរីបានល្អខ្លាំងណាស់ ជាមួយគ្នានោះដែរតាមការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ ឡូបូរ៉ូស នៅចក្រភពអង់គ្លេស ថា ការងូតទឹកក្តៅធ្វើអោយចរន្តឈាមរត់ស្រួល ដែលបន្ថែមអោយពណ៍ស្បែកមានពន្លឺ កាត់បន្ថយភាពតានតឹង ប៉ុន្តែមិនត្រូវងូតទឹកក្តៅយូរម៉ោងពេកទេ ព្រោះវាអាចនិងជះឥទ្ធពលដល់សុខភាពរបស់អ្នក។How to Sleep Better - HelpGuide.org
២ គេងលក់ស្រួល
ការងូតទឹកក្តៅ ជាពិសេសនៅពេលយប់ ពិតជាអាចជួយអោយអ្នកគេងបានកាន់តែប្រសើរឡើងនៅពេលយប់ ប៉ុន្តែពេលវេលាគឺសំខាន់ណាស់ ដែលជាជម្រើសល្អ អ្នកគួរតែងូត នៅចន្លោះពីម៉ោង ៨ ទៅ ៩ ល្ងាច។