រាជធានីភ្នំពេញ៖ នារីជនជាតិចិនវ័យក្មេងម្នាក់ បានបើករថយន្តស៊េរីទំនើប ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបុរសម្នាក់ដែលកំពុងដើរថ្មើរជើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករះជាមួយនឹងរថយន្តចំនួន៤គ្រឿងបន្ថែមទៀត រងការខូចខាតយ៉ាងដំណំ ទើបទៅមុខលែងរួច ។May be an image of 3 people, people standing, car and outdoorsហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរនឹងក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនបង្កជាជនជាតិចិន ភេទស្រី អាយុប្រហែលជា១៩ឆ្នាំ មិនទាន់បានស្គាល់អត្ដសញ្ញាណ និងទីកន្លែងថ្នាក់នៅឲ្យពិតប្រាកដនោះនៅឡើយទេ ។May be an image of one or more peopleប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមាននារីជនជាតិចិនវ័យក្មេងម្នាក់បើករថយន្តសារីទំនើបម៉ាកRang rover ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 បើកធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងទិសដៅពីជើងទៅត្បូងមានល្បឿនលឿន មកបុកបុរសដែលកំពុងតែដើរនោះពេញទំហឹង ដួលបោកទៅនឹងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ រថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បានរេចង្កូតមកខាងស្ដាំបន្តទៅបុករះរថយន្តចំនួន០៤គ្រឿង បន្ថែមទៀតដែលម្ចាស់គេបានចប់ទុកនៅនឹងចិញ្ចឹមផ្លូវធ្វើឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។រថយន្តដែលរងការខូចខាត ទី១- ម៉ាកម៉ាស្ដារ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BM-8919 ទី២- ម៉ាកយ៉ូតូតាព្រូស ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2AZ-7582 ទី៣-រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-6062 និងទី៤-រថយន្តួយគ្រឿងទៀតម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-1610 ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះធ្វើការវាស់វែង និងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែក សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងកុសលវិច័យរួចរាល់ បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕