រាជធានីភ្នំពេញ​៖​​ លោកយាយ​អាយុ ៧៥​ឆ្នាំ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ចៅប្រុស​ដែល​ញៀន​ថ្នាំ​បាន​ដុត​ផ្ទះ​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​នៅវេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ត្រង់ចំណុច​ផ្លូវលំ​ក្នុងភូមិ​ដំណាក់​ធំ​២ ក្រុម​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​ជនបង្ក​មានឈ្មោះ សេន សា​ម៉ាន់​ថៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​មនុស្ស​វិកល​ច​រិ​ក​ដោយសារ​ញៀន​ថ្នាំខ្លាំង​ត្រូវបាន​ឃាត់ខ្លួន​។​

​បើតាម​លោក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យដឹងថា​ម្ចាស់ផ្ទះ​មានឈ្មោះ គីម យ៉ាន ភេទ​ស្រី អាយុ ៧៥​ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ស្លាប់​នៅក្នុង​ភ្លើង​៕​