សារព័ត៍មានដ៏ល្បីរបស់បារាំង Le Parisien បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ នៃរាជាណាចក្រកម្ពុជា បានដាក់សំណើរ ទឹកប្រាក់ 100 លានអឺរ៉ូ ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្លឹប ASSE – Association Sportive de Saint-Etienne ( ហៅកាត់ Saint Etienne) ដើម្បីទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Saint Etienne នេះ និងកំពុងលេងនៅក្របខណ្ឌលីគកំពូលរបស់បារាំង។ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដាក់សំណើទិញក្លិប Saint-Etienne នៃក្របខណ្ឌ  Ligue 1

សារព័ត៍មាន Le Parisien  បានបញ្ជាក់ថែមទៀតថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ចាប់អារម្មណ៍ចង់ទិញ ក្លឹប Saint Etienne ដោយសារតែព្រះអង្គសព្វព្រះរាជហារទ័យលើវប្បធម៍បារាំង ប្រទេសបារាំង ជាពិសេសបាល់ទាត់ផងដែរ ណាមួយ ព្រះអង្គជាចៅ របស់សម្តេចព្រះវររាជបិតាឯករាជ្យជាតិ នរោត្តម សីហនុ ព្រះបរមរតនកោដិ ដែលជាមិត្តយ៉ាងជិតស្និទ្ធិជាមួយ អតីតប្រធានាធិបតី Charles de Gaulle។ ការទិញយកក្លឹបបារាំងនេះ នឹងពង្រឹងមិត្តភាពរវាង បារាំង និងកម្ពុជា។

គួរពបញ្ជាក់ផងដែរថា ក្លឹប Saint Etienne ជាក្លឹបជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់បារាំង ដោយឈ្នះពាន លីគកំពូលបារាំង ច្រើនជាងគេ ពោលគឺ 10 ដង ច្រើនជាង ក្លឹប PSG ទៅទៀត។ ក្លឹបនេះ ក៏ជាក្លឹបចាស់ជាងគេដែរ ពោលគឺ បង្កើតតាំងពីឆ្នាំ 1919 ដែលមកទល់ពេលនេះ មានអាយុ 102 ឆ្នាំហើយ៕Ligue 1: St Etienne will have designs on making it a triple celebration  when they visit Lyon | Football News | Sky Sports

ប្រភព: Get French Football News