រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៩:៥០​ នាទីយប់ ថៃ្ងអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងសិ្ថត​នៅបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១​ ភូមិ៣​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។May be an image of standing, fire and outdoorsនៅក្នុងហេតុការណ៍នេះម្ចាស់ទីតាំងមានឈ្មោះ: ហេង លីគន្ធ ភេទ​ ស្រី អាយុ​ ៣៥ ឆាំ្ន មុខរបរផ្ទះជួល បានជួលផ្ទះអោយគេជាជាងជួសជុលកុំព្យូទ័រ។ ក្នុងករណីអគ្គី័យនេះបានបណ្តាលអោយឆេះផ្ទះឈើប្រក់សង័្កសីចំនួន​ ០៤​ ខ្នង​ អស់ទាំងស្រុងនឹងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​។May be an image of 5 people and people standingនៅក្នុងប្រតិបត្តិការណ៍ពន្លត់នេះ និយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យប្រើប្រាស់រថយន្តចំនួន២០គ្រឿង និងប្រើប្រាស់ទឹកអស់ ៣០រថយន្ត។ សម្រាប់មូលហេតុនៃការឆេះនេះវិញ កំពុងស្រាវជ្រាវនៅឡើយនោះទេ៕May be an image of 1 person and textMay be an image of 1 person, standing and outdoors