ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោ។ សមិទ្ធផលដ៏ល្អឥតខ្ចោះរបស់ ផលិតកម្មដាវីត្រាមេឌៀរ នាសម័យឌីជីថលនេះដែរ បានបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID S3; AVID PROTOOLS DOCK; Avid Pro Tools;- Genelec; Slate Digital;Neumann U67;Dangerous Music Complete Mixing & Mastering System; Customize Mac Pro; Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀតដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទូឌីយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគទៅលើការទិញសម្ភារស្ទីឌីយោដែលមានតម្លៃជាងកន្លះលានដុល្លារឬស្មើនឹងតម្លៃរថយន្ត Lexus Kuro 2021 ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌៀរ ក៏បានវិនិយោគរាប់លានដុល្លារទៅលើការសាងសង់ស្ទីឌីយោខ្នាតអន្តរជាតិដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិនៃស្ទីឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។ លើសពីនោះទៅទៀតផលិតកម្មដាវីត្រាក៏មានទាំងស្ទីឌីយូថតសំលេង និងស្ទីឌីយូថតវីដេអូខាងក្នុងនិងខាងក្រៅ។

ជាមួយនឹងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌៀរ ក៏មានក្រុមការងារសុទ្ធតែមានបទពិសោធន៍ខ្ពស់ក្នុងការធ្វើស្ទីឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សម្ភារទាំងអស់នេះផងដែរ៕