រាជធានីភ្នំពេញ ៖ ក្នុងបរិបទជំងឺកូវីដ១៩នេះ ប្រទេសកម្ពុជាហាក់មិនទាន់មានការធូរស្រាលឲ្យបានល្អប្រសើរនៅឡើយទេ ស្របពេលដែលចំនួនអ្នកឆ្លងហាក់កំពុងតែស្ថិតនៅក្នុងខ្ទង់រាប់រយនៅឡើយ ជាពិសេសចំនួនអ្នកស្លាប់ព្រោះជំងឺកូវីដ១៩នេះមានសឹងរាល់ថ្ងៃ ដែលតម្រូវឲ្យគ្រប់គ្នាត្រូវមានកាតព្វកិច្ចយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ការប្រើប្រាស់អាល់កុលសម្លាប់មេរោគ និងពាក់ពាស់ជាប់ជាប្រចាំ រហូតដល់បច្ចុប្បន្ននេះការពាក់ម៉ាស់បានស្ទើរតែបានក្លាយទៅជាទម្លាប់របស់មនុស្សគ្រប់គ្នាទៅហើយ ជាពិសេសគឺរាល់ពេលដែលពួកគេចេញទៅក្រៅជាដើម។

បញ្ហាកូវីដ១៩ បានបង្រៀនមនុស្សឲ្យយល់ដឹងពីបញ្ហាសុខភាពខ្លួនជាចាំបាច់ និងបង្រៀនឲ្យស្រឡាញ់អាយុជីវិតរបស់ខ្លួន រួមទាំងអ្នកដទៃផងដែរ ខណៈអ្នកដែលបានឆ្លងជំងឺដ៏កាចសាហាវមួយនេះគឺសុទ្ធតែពិបាកក្នុងការដកដង្ហើម និងថប់ដង្ហើមពេលខ្លះផងដែរ។ ការដកដង្ហើមចេញចូលរាល់ថ្ងៃរបស់មនុស្សគឺវាមានសារសំខាន់ជាតីបំផុតដែលអាចឲ្យមនុស្សនៅបន្តរស់រានមានជីវិតជារៀងរាល់ថ្ងៃ ហើយអ្នកដែលបាត់បង់ដង្ហើម ឬលែងដកបង្ហើមជននោះត្រូវបានគេចាត់ទុកថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ជំងឺកូវីដ១៩បាន បានបង្រៀនមនុស្សឲ្យចេះគិតពីបញ្ហាដកដង្ហើមចេញចូលរាល់ថ្ងៃ តាមដានសុខភាព ក៏ដូចជាប្រព័ន្ធដកដង្ហើមរបស់ខ្លួនរាល់ថ្ងៃផងដែរ ហេតុនេះមនុស្សគ្រប់ចូរស្រឡាញ់សុខភាព គិតពីសុខភាពរាងកាយ និងសុខភាពដំណកដង្ហើមរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីជាការការពារ និងប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ១៩ដែលមកបំផ្លាញសួត និងបំផ្លាញការដកដង្ហើមផងដែរ៕ អត្ថបទ ៖ ប៊ុត បឋវី