ក្រុមហ៊ុន សែលកាត សូមអបអរសាទរចំពោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់លុយសុទ្ធមហាសាលដល់ទៅ $70,000 ពីកម្មវិធី «ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ» ពី សែលកាត។ អតិថិជនមហាសំណាងរូបនេះមានឈ្មោះថា ទូច សាន លោកមានមុខរបរជាអាជីវករ ដែលមានអាសយដ្ឋាននៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចះ។ លោកបានឈ្នះរង្វាន់កាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ2021 នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ $70,000។ លោកអ្នកដ៏អាចមានសំណាងឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាបន់នេះដែរជាមួយ សែលកាត ដើម្បីទទួលបានសំណាងរង្វាន់លុយសុទ្ធទាំងនេះមកបំពេញក្តីស្រមៃក្នុងជីវិត។

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖

  • លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
  • លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នៅម៉ោង 6:50 នាទី​រៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard ៕