រាជធានីភ្នំពេញ៖ ផ្លូវមួយខ្សែត្រូវបានពលរដ្ឋម្នាក់ រាយការណ៌ឲ្យដឹងថា លិចទឹកជាង១០ឆ្នាំហើយ ដែលឆ្នាំណាក៏ដូចឆ្នាំគឺតែងតែលិចជានិច្ច ហើយអ្វីដែលសំខាន់នោះគាត់មិនទាន់ឃើញមានអាជ្ញាធរគ្រប់គ្រងតំបន់នោះមានវិធានការ ឬក៏រកដំណោះស្រាយណាមួយដើម្បីកុំឲ្យផ្លូវបន្តលិចទៀតទេ ដោយកត្តាផ្លូវលិចទឹកបានធ្វើឲ្យពលរដ្ឋរស់នៅតំបន់នោះមានការធុញទ្រាន់ និងពិបាករស់នៅបំផុត ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ។

យ៉ាងណាមិញបើយោងតាមការបង្ហោះសាររបស់គណនីហ្វេសប៊ុកឈ្មោះ Lim Chhay បានរៀបរាប់ឲ្យដឹងថា៖«ខ្ញុំបាទរស់នៅភូមិផ្សារតូច ក្រុមទី៧ ផ្លូវ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញ ខ្ញុំបាទនិងអ្នកភូមិទាំងអស់គ្នាសូមអោយលោកអភិបាលខណ្ឌ ឬស្សីកែវ និង ចៅសង្កាត់ទួលសង្កែ សូមមេត្តាជួយដោះស្រាយបញ្ហាលិចទឹកនេះផង ព្រោះផ្លូវនេះលិចជាង១០ឆ្នាំហើយ តែឥលូវកាន់យ៉ាប់យឿនជាងមុនទៀត ភ្លៀងតែមួយមេលិចៗ។ សូមលោកអភិបាលខណ្ឌទទួលនូវគោរពដ៏ខ្ពង់ខ្ពស់អំពីអ្នកភូមិទាំងអស់។ អរគុណសន្តិភាព ៕

https://1.bp.blogspot.com/-TH5IaKrlp-k/YUK5Z5QWXkI/AAAAAAAA3dw/qlvEz6mNiicD_jxvZzgOdaR-SDh7KU_DwCNcBGAsYHQ/s728/Capture.JPG