រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋម្នាក់ រស់នៅបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅ២ បានទៅធ្វើសៀវភៅគ្រួសារ អស់រយៈពេល៣-៤ខែមកឲហើយ តែមិនទាន់បានទៀត ស្ងាត់ឈឹងដូចចោរលួចសោះ ទើបពលរដ្ឋរូបនោះ ឆាតចូលផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីលោកស្នងការ ស ថេត ផ្ទាល់តែម្តង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋចូលមកក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដើម្បីធ្វើការស្រាវជ្រាវទាក់ទង ដោះស្រាយ និងរៀបចំធ្វើការប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ ៕