រាជធានីភ្នំពេញ៖ វិមាន ឈ្នះ ឈ្នះ បានត្រៀមលក្ខណៈក្នុងការបើកឱ្យមានការចូលទស្សនាឡើងវិញ ពីសំណាក់សាធារណជន និងគណៈប្រតិភូផ្សេងៗក្នុង កម្រិតស្រាល និងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល នឹងចាប់ផ្តើមបើកពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៦:០០នាទីព្រឹក ដល់វេលាម៉ោង៦:០០នាទីល្ងាច នេះតទៅ។ទន្ទឹមនឹងនេះ ដើម្បីអនុវត្តតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល សូមលោកលោកស្រី ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ មេត្តាយកចិត្តទុកដាក់ អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ (៣ការពារ ៣កុំ)ត្រូវពាក់ម៉ាស់ ត្រូវរក្សាគម្លាតសង្គម មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំ ការលក់ដូរ និងការបរិភោគអាហារនៅបរិវេណនៃវិមានឈ្នះ ឈ្នះ ក្នុងកម្រិតណាមួយក៏ដោយ ៕