នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង រួមជាមួយសប្បុរសជនជាច្រើនរូបបានអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ក្រីក្ររបស់អង្គការផ្កាយសមុទ្រ (ISF Cambodia) ដែលស្ថិតនៅជុំវិញទីលានចាក់សំរាមក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា បាននាំយកនូវចំណីអាហារ ទឹកបរិសុទ្ធ ភេសជ្ជៈ អាវយឺត ក៏ដូចជាសំភារៈសិក្សាផងដែរដើម្បីចែកដល់កុមារក្រីក្រដែលកំពុងសិក្សានៅក្នុងសាលានៃអង្គការនេះ។May be an image of 3 people and people standing

ក្នុងថ្ងៃដដែលនោះដែរ ក្រុមការងារក្លិបបាល់ទាត់ភ្នំពេញដឹកនាំដោយគ្រូបង្គោលលោក Oleg Starynskyi អមដោយវត្តមានអ្នកចាត់ការក្រុមធំលោក កែវ សុខង៉ន ក៏ដូចជាកីឡាករ សុខ បញ្ញា, យើ មូស្លីម និង Andres Nieto បានចូលរួមក្នុងកម្មវិធីចែករំលែកបច្ចេកទេសបាល់ទាត់ដល់ក្រុមសិស្សានុសិស្សនៃអង្គការផ្កាយសមុទ្រដើម្បីចូលរួមអបអរសាទរខួបគម្រប់ ១៥ឆ្នាំនៃវត្តមានអង្គការមួយនេះនៅក្នុងប្រទេសកម្ពុជា។May be an image of 2 people and people standingMay be an image of 4 people, people standing and outdoorsMay be an image of 1 person, standing and outdoors

ប្រភព និងរូបភាព: ក្លឹបបាល់ទាត់ភ្នំពេញក្រោន