ាត់ដំបង៖ មន្រ្តីសហគមន៍គ្រប់គ្រងល្អាងប្រជៀវភ្នំសំពៅឱ្យដឹងថា បច្ចុប្បន្ននេះការប្រមូលទិន្នផលអាចម៍ប្រជៀវ មានការធ្លាក់ចុះ៣០ទៅ៤០ ភាគរយ បើប្រៀបធៀបឆ្នាំមុនៗ ក្រោយពីប្រជៀវខ្ទង់លានក្បាល បានងាប់ក្នុងរយៈ ពេលកន្លងទៅ។ នេះបើយោងតាមក្រសួងព័ត៌មាន។

លោក រឿន សាវន ប្រធានសហគមន៍គ្រប់គ្រងល្អាងប្រជៀវស្ថិតនៅភូមិសំណាញ់ឃុំភ្នំសំពៅស្រុកបាណន់ ខេត្ត បាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នការប្រមូលផល អាចម៍ប្រជៀវធ្លាក់ចុះ ៣០ ទៅ៤០ភាគរយ គឺក្នុងមួយខែចុះ ប្រមូលផលពីល្អាងទាំងពីរ នៅភ្នំសំពៅនេះពីរលើក ក្នុងមួយលើក គឺបានប្រហែល ២០០ ការ៉ុង បើប្រៀបធៀបពីមុន បាន២៥០ការ៉ុង ឬលើសនេះទៀត ។

ប្រធានសហគមន៍ខាងលើបានឱ្យដឹងថា ទិន្នផលអាចម៍ប្រជៀវមានការថយចុះនេះ ដោយសារសត្វប្រជៀវ ក្នុងល្អាងភ្នំសំពៅទាំងពីរល្អាង គឺល្អាងខាងលិចនិងខាងកើតភ្នំដែលធ្លាប់មានប្រជៀវ ប្រហែល១៥លានក្បាល វាបានងាប់អស់ ៣០ទៅ៤០ ភាគរយហើយ ក្នុងរយៈពេលកន្លះខែតែប៉ុណ្ណោះ កាលពីខែមេសា ដោយសារតែអា កាសធាតុក្តៅនិងមានសត្វសង្កើច យ៉ាងច្រើនមកខាំបឺតឈាមពួកវាបណ្តាលឱ្យស្លាប់គរ ពេញល្អាង។

លោកបញ្ជាក់ថា សពប្រជៀវដែលងាប់ឃើញគ្មានឈាមនោះទេ ហើយឃើញសត្វសង្កើចខាំព័ទ្ធជុំវិញ បឺតឈាមវា ក្រោយពីឃើញដូច្នេះសហគមន៍ បានស្រាវជ្រាវ រកថ្នាំមកបាញ់ សម្លាប់សត្វសង្កើចនេះអស់ ទើបប្រជៀវ លែងងាប់បន្តទៀត ។

លោកបានបញ្ជាក់ថា អាចម៍ប្រជៀវនេះ ជាជីធម្មជាតិដ៏ល្អហើយមានអតិថិជនជិតឆ្ងាយមកទិញយក ទៅដាក់ដំណាំផ្សេងៗ គ្រប់ប្រភេទមកទិញមិនដែលសល់ដោយក្នុងមួយការ៉ុង២៥០០០រៀល ។

ចំណូលដែលបានពីអាចម៍ប្រជៀវនេះ ចែករំលែកទៅ ដល់អ្នកចុះប្រមូលអាចម៍ប្រជៀវ ការជួយដល់ជនក្រីក្រ ក្នុងភូមិចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងចំណាយផ្សេងៗក្នុងសហគមន៍ផងដែរ៕