រាជធានីភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេច កំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ រួចមក រដ្ឋបាលខេត្តបាន សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ មួយចំនួន មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការ ឆ្លងរាល ដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន។No photo description available.សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាល ធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់ តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំ របស់សមត្ថកិច្ចនោះឡើយ។ដូចនេះ ដើម្បីជាផលប្រយោជន៍នៃសុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធ ភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។ ចំពោះបុគ្គលទាំង ឡាយណាមិន អនុវត្តតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ជាមួយគ្នានោះរដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួក្នុងអនុវត្តសេចក្តីសម្រេចខាងលឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួមកាត់ផ្តាច់ជំងឺកូវី-១៩ចេញពីសហគមន៍៕