ខេត្តបាត់ដំបង ៖ នារីវ័យក្មេងរូបស្អាតម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង២៥នាទី ត្រង់ចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ពីបទជួញដូរសារធាតុញៀន។
នារីសង្ស័យ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះ ហេង ស្រីលាភ អាយុ២១ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៤០ថង់ ទម្ងន់ ១៧.៧០ក្រាម , ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០២គ្រាប់ ទម្ងន់ ០.១២ក្រាម, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
នារីសង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង នាំខ្លួនទៅធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕