រាជធានីភ្នំពេញ ៖ ក្រោយពីមេឃបង្អុលភ្លៀងមួយយប់ទល់ភ្លឺបានធ្វើឲ្យដីទន់ជ្រាយ ជាហេតុបណ្តាលឲ្យឈើ១ដើម នៅតាមចិញ្ចើមផ្លូវ៦៣ កែងនឹងផ្លូវ១៨៤ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ដួលរលំកាត់ផ្លូវច្រងាងៗនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ក្រោយមកកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះកាត់មែក និងប្រមូលយកដើមឈើនោះចេញ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។ តែយ៉ាងណា ករណីរលំដើមឈើនៅលើកនេះ មិនបានបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងមិនបណ្តាលឲ្យមនុស្សមានគ្រោះថ្នាក់ឡើយ៕