រាជធានីភ្នំពេញ ៖ ប្រិយមិត្ត ក៏ដូចជាប្រជាពលរដ្ឋខ្មែរភាគច្រើនប្រាកដជាធ្លាប់បានលឺខ្លះៗមកហើយទាក់ទិននឹងភ្នំខ្នងផ្សារ ដែលមានអ្នកខ្លះទៀតក៏ធ្លាប់បានទៅលេង ឬឡើងទៅដល់ផ្នែកខាងលើនៃភ្នំខ្នងផ្សារនេះថែមទៀតផង។ ជាការពិតណាស់ ភ្នំខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ ជាហេតុធ្វើឲ្យអ្នកដំណើរទេសចរណ៍ក្នុងស្រុកជាច្រើនតែងតែមានបំណងទៅលេងទីនោះ។ ជាមួយគ្នានេះដែរ នៅពេលព្រឹកព្រលឹមអ្នកដំណើរគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សារ ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមជាមួយនឹងអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួលខ្មាញ់ ខណៈពេលល្ងាចអ្នកដំណើរក៏អាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ទេសភាពព្រៃព្រឹក្សា សម្បូរដោយសព្វសត្វបក្សាបក្សី បានធ្វើភ្ញៀវទេសចរណ៍ ដែលបានឡើងទៅដល់កំពូលភ្នំខ្នងផ្សារហើយ បាត់អស់ទុក្ខកង្វល់ ស្រូបយកនូវបរិយាកាសធម្មជាតិ ពេលឡើងដល់កំពូលភ្នំ។

យ៉ាងណាមិញ ងាកមកកាន់លោក តាន់​ គឹមសួរ ដែលអ្នកចូលរួមកិច្ចការសង្គម ក៏ដូចជាមានចំណែកក្នុងការថែទាំព្រៃឈើផងដែរនោះ លោកក៏បានធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារដែរកាលពីពេលថ្មីៗនេះ ស្រពេលដែលលោកបានបញ្ជាក់ថា អស់រយៈពេល២ឆ្នាំមកហើយដែលលោកពុំដែលមកអើតភ្នំខ្នងផ្សារនេះ។ បុរសរូបនេះ ក៏បានពោលយ៉ាងដូច្នេះថា «២ឆ្នាំហើយដែលខ្ញុំមិនដែលបានមកអើតតំបន់ខ្នងផ្សារនេះ ព្រោះខ្ញុំគិតថាមានឯកឧត្តម អ្នកឧកញ្ញ៉ា អ្នកមានទ្រព្យជាច្រើនបានមកទីនេះហើយ ប្រាកដជាជួយដល់ការអភិវឌ្ឍនៅតំបន់នេះជាក់ជាមិនខាន តែវាខុសអំពីការរំពឹងទុកទាំងអស់ ព្រោះពួកគាត់ភាគច្រើនមកទីនេះ គឺដើម្បីសម្លឹងរកឱកាសទាញជាប្រយោជន៍ច្រើនជាងការជួយដល់ប្រជាជននៅតំបន់នេះទៅវិញ😏😏😏
បងប្អូនខ្ញុំ៣នាក់និងឆ្កែ១ក្បាលបានត្រឹមតែអង្គុយផឹកកាហ្វេហួសចិត្តអស់សំណើចតែប៉ុណ្ណោះ»៕