រាជធានីភ្នំពេញ៖ នាមុននេះបន្តិចរដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងឲ្យដឹងថា មុនដំណើរការ​នៅថ្ងៃស្អែកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញបានប្រកាស​​រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤ នាក់វិជ្ជមាន​កូវីដ-១៩ ក្នុងចំណោម​គ្រូនិងបុគ្គលិកសរុប ១០ ៤១៩ នាក់ ដែលបានធ្វើតេស្តរហ័ស។

គួរ​បញ្ជាក់ថា សិស្សានុសិស្ស​ចំនួន ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀនវិញនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ​​ទាំង ២២៧ ទីតាំង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នៅរាជធានី​ភ្នំពេញ៕