រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោកផែង វណ្ណៈ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា « ថ្ងៃនេះ យកទៅកិបស៊ុមកញ្ចក់ទាំងពីរគ្រឿង ទាំង៥៧០ ទាំងម៉ាកសឺដេស ដើម្បីការពារសុវត្ថិភាពកុំអោយលោកចោរលួចទៀត។ ប៉ុន្តែបើលោកចោរហ៊ានលួចម្ដងទៀត ខ្ញុំនឹងប្រើប្រាស់សមត្ថភាពជំនាញ និងបទពិសោធន៍របស់ខ្ញុំក្នុងការងារព្រហ្មទណ្ឌ ស្រាវជ្រាវដោយខ្លួនឯងតែម្ដង ។ ពេលស្រាវជ្រាវដឹងកំណត់មុខសញ្ញាចោរកម្ម និងមុខសញ្ញាទទួលផលចោរកម្មបានហើយ ខ្ញុំនឹងផ្ដល់ព័ត៌មានអំពីលទ្ធផលស្រាវជ្រាវជូនដល់សមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្តតែម្ដង »។សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា រថយន្តស៊េរីទំនើបឡិចស៊ីស៥៧០ របស់លោកផែង វណ្ណៈ ត្រូវចោរលួចកាច់កញ្ចក់ទាំងសងខាង។ កាលនោះ លោកផែង វណ្ណៈ បានបង្ហោះគណនីហ្វេសប៊ុក មានខ្លឹមសារថា « លឿនពេកហើយ រវល់តែ៥នាទីសោះ ចេញមកវិញលោកចោរលួចអស់ទាំងសងខាងតែម្ដង ! បងប្អូនណា ដឹងមានលក់នៅណា ជួយបរាប់ផង »។ លុះម៉ោងក្រោយ ទើបលោកផែង វណ្ណៈ បានបង្ហោះថា «រកបានវិញហើយ តែអស់៤៥០ដុល្លារ១គូ»៕

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News