រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៧នាក់។អ្នកជំងឺចំនួន ៥៧៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ៩នាក់។ បើគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០ ៧៩០នាក់។ អ្នកជាសះស្បើយសរុបចំនួន ៩៤ ៩០៤នាក់ និងអ្នកស្លាប់សរុបចំនួន២ ០៥៨នាក់។
ដោយឡែក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស រកឃើញអ្នកឆ្លងកូវីដ ថ្មីចំនួន ៦២៩នាក់។ អ្នកជំងឺចំនួន៤២២នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៩នាក់៕