ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆែ សាលីដេន ជាអធិការរងអន្តរាគមន៍ពិសេស និងលោកវរសេនីយ៍ត្រី កែវ រឿន ជាជំនួយការ បានដឹកនាំកម្លាំងចុះធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលស្ថិតនៅក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ បានជួយជម្លៀសប្រជាពលរដ្ឋ និងជួយជញ្ជូនសម្ភារប្រើប្រាស់របស់ពួកគាត់ មកកាន់ទីទួលសុវត្ថិភាព ដោយជោគជ័យ ៕