ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

រាជធានីភ្នំពេញ: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch។Apple fixes security hole reportedly used to hack an iPhone | KSTP.com

កាលពីចុងខែសីហាក្រុមហ៊ុន The Citizen Lab បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន Apple ពីភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចប្រើកម្មវិធី Pegasus ចូលទៅបើក ម៉ៃក្រូហ្វូន កាមេរ៉ា តាមដានការតេទូរសព្ទ និងអាចចូលទៅមើល អុីមែលនិងសារបានផងដែរ។How The Citizen Lab polices the world's digital spies - CSMonitor.com

កម្មវិធីដើម្បីលួចទាញយកទិន្នន័យនេះត្រូវបានរកឃើញបន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានធ្វើការវិភាគនិងស្រាវជ្រាវទៅលើទូរសព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាងពីការជ្រៀតចូលផ្សេងៗ៕France Médias Monde expresses its outrage following revelations regarding the use of Pegasus spyware