ភ្នំពេញ៖ ស្របពេលជាមួយប្រជាប្រិយភាពរបស់ Davitra Media កាន់តែបោះជំហ៊ានទៅមុខឥតឈប់ឈរពីមួយថ្ងៃ ស្រាប់តែពេលនេះមានជនអនាមឹក (Hacker ) បានលួចយកទំព័រហ្វេសប៊ុក Davitra Media ទៅគ្រប់គ្រងដែលជាហេតុនាំឲ្យគណៈគ្រប់គ្រងផលិតកម្មចេញមុខ ប្រកាស មិនទទួលស្គាល់ រាល់ការផុសរូប ឬវីដេអូណាដែលដែលប្រាស់ចាកពីក្រមសីលធម៌ ណាមួយមិនសមរម្យ ផ្ទុយហ្នឹងច្បាប់ ។

ត្បិតតែទំព័រហ្វេសប៊ុក ត្រូវបានលួចដោយជនអនាមឹកយ៉ាងណាក៏ដោយ ក៏ពុំបានធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មផលិតបទចម្រៀងរបស់ Davitra Media ឡើយ ផ្ទុយទៅវិញខាងផលិតកម្ម ក៏នឹងមានសមិទ្ធផល ក៏ដូចជាស្នាដៃបទចម្រៀង ថ្មីៗ រស់ជាតិប្លែក សម្រាប់ជាចំណីអារម្មណ៍អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ៕