រាជធានីភ្នំពេញ ៖ អ្នកនាង សឿ សុធារ៉ា ក្នុងពេលថ្មីៗកន្លងទៅនេះមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ Aza បានចេញមុខមកបកអាក្រាតថាតារាសម្តែងស្រីជើងចាស់រូបនេះពុំព្រមសងលុយតុងទីនរបស់ខ្លួនវិញនោះឡើយ ខណៈជាហេតុធ្វើឲ្យបណ្តាមហាជនអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះករណីមួយនេះ ខណៈអ្វីដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលជាងនេះនោះគឺតារាកំប្លែង កញ្ញា ស្រីពីន ក៏បានចេញមុខមកទម្លាយថា អ្នកនាង សឿ សុធារ៉ា ក៏ជំពាក់លុយរបស់ខ្លួនពុំព្រមសងវិញដែរពាក់ព័ន្ធនឹងករណីលេងតុងទីន។

កញ្ញា ស្រីពីន បានបង្ហោះសារឈឺចាប់យ៉ាងដូច្នេះថា «ខ្ញុំមិនព្រមទេបើលុយខ្ញុំ មិនទាន់បាន ខ្ញុំនិងផុសបែបនេះរាល់ថ្ងែមុខមាតនិងតំលៃរបស់បងស្រី មេ តុងទិន សឿ សុធារ៉ា គ្មានមុខក្នុងសង្គមទេបង កុំធ្វើចឹងអីបង បងនិយាយថាលុយប៉ុណ្ណឹង តែហេតុអីមិនអោយខ្ញុំមកបង? អូ បន្ថែមទៀតបង បងថា អោយខ្ញុំបង់បងត ទៀត មុិច បើបង សូម្បីតែលុយប៉ុននិងបងមិនអោយខ្ញុំផង ចុះទំរាំដល់ដាច់ លុយកាន់តែច្រើន តើបងឯងបានលុយពីណា អោយខ្ញុំ?»

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់បានឃើញតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ចេញមុខបកស្រាយ ឬបញ្ជាក់យ៉ាងណានៅឡើយទេពាក់ព័ន្ធនឹងករណីខាងលើនេះ ខណៈពេលកញ្ញា ស្រីពីន ហាក់បញ្ជាក់ថា ខ្លួនពុំព្រ​មជាដាច់ខាតប្រសិនបើនាងមិនទាន់ទទួលបានលុយមកវិញ៕