ការប្រកួតរបស់ក្រុម Man United ជាមួយក្រុម Newcastle United នឹងមិនត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នៅចក្រភពអង់គ្លេសនោះទេ ដែល​នេះមានន័យថាអ្នកគាំទ្រជាច្រើនអាចខកខានការបង្ហាញខ្លួនលើកទី ២ របស់កីឡាករ Cristiano Ronaldo ក្នុងការ​ចូល​លេង​លើក​ដំបូងបំផុតបន្ទាប់​ពី​ចុះកុងត្រាសារជាថ្មី។Cristiano Ronaldo debut: Watch free match highlights of Man Utd vs  Newcastle with Sky Sports | Football News | Sky Sports
ហេតុផលសាមញ្ញនៅពីក្រោយនេះគឺច្បាប់ដាច់ភ្លើងម៉ោង ៣ រសៀល ឬ​ជាភាសារអង់គ្លេសថា (3 PM blackout rule) ដែលត្រូវបានគោរពតាមសាសនាបាល់ទាត់អង់គ្លេសជាយូរមក​ហើយ។
ច្បាប់ដាច់ភ្លើង (3 PM blackout rule) មានដើមកំណើតនៅទសវត្សឆ្នាំ ១៩៦០ បន្ទាប់ពីប្រធានក្លឹប Burnley លោក Bob Lord បានអះអាងថាការមានការប្រកួតម៉ោង ៣ រសៀលនៅលើកញ្ចក់ទូរទស្សន៍នឹងជះឥទ្ធិពលអវិជ្ជមានដល់កម្រិតនៃការប្រកួតលីកតូចៗឬលីគកម្រិតទាប និង​លីគពាក់កណ្ដាអាជីព។ ជាលទ្ធផល! ការ​ធ្វើបែបនេះដើម្បី​ឱ្យ​មាន​អ្នក​ចូល​រួមក្នុងការប្រកួតលីកកម្រិតទាបក្នុងរយៈពេល ៥ ទសវត្សចុងក្រោយនេះ មិនឱ្យ​បាត់​បង់។The Saturday 3pm football 'blackout' rule change explained for Premier  League 2020/21 season - Wales Online
មិនមានការប្រកួតក្របខ័ណ្ឌ Premier League, FA Cup ឬការប្រកួតបាល់ទាត់លីគដែលនឹងចាប់ផ្តើមនៅម៉ោង ៣ រសៀលនៅចក្រភពអង់គ្លេសត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ឡើយ។ ទោះយ៉ាងណា! ការផ្សាយតាមវិទ្យុ ឬតាមអ៊ិនធឺណែតត្រូវបានអនុញ្ញាត ដេលជាមធ្យោបាយមួយដើម្បីជួយអ្នកគាំទ្រតាមដានព្រឹត្តិការណ៍នៃ​ការ​ប្រកួត។The 3pm blackout rule remains an infuriating turn-off for all - Football365
ចៃដន្យ! ចក្រភពអង់គ្លេសនៅតែជាប្រទេសតែមួយគត់ ដែលច្បាប់ដាច់ភ្លើងនេះ (3 PM blackout rule) នៅតែត្រូវបានគេសង្កេតឃើញអនុវត្តន៍រហូតមកដល់សព្វថ្ងៃ៕
ប្រភព: Wales Online