រាជធានីភ្នំពេញ ៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ ខណៈមានស្រ្តីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Aza Be Strong បានចេញមុខមកបង្ហោះនៅលើបណ្តាញសង្គមទទូចសុំឲ្យតារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា ជួយសងលុយទៅកាន់ខ្លួន ខណៈខ្លួនបានព្យាយាមតេទៅហើយមិនលើក ឆាតទៅក៏ពុំព្រមតបមកវិញ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា «បងប្អូនជួយស៊ែរយកតែបុណ្យផង! បងប្អូនដែលយល់ដឹងរឿងតុងទីន ជួយរកយុត្តិធម៍អោយអ្នកក្ររកមួយថ្ងៃរស់មួយថ្ងៃដូចនាងខ្ញុំផងដោយសារខ្ញុំឆោតល្ងង់ ចឹងបងៗជួយផង មេតុងទីន បងស្រីតារា(សឿសុធារ៉ា) មេជួយទូរទាត់លុយដែលនៅសល់អោយប្អូនផងមេ ប្អូនតេមិនលើក ឆាតមិនតបចឹងមេ ? លេងតុងទីនជាមួយបង 7-8ខែខាតទាំងពេល អត់បានចំណេញ ហើយខាងបងមកសម្រួលអោយតែដើមទៀត ព្រមយកតែដើមវិញហើយ ហេតុអីបងឆាតមិនតបតេមិនលើកចឹងបង? បងធ្វើដាក់កូនគ្រប់គ្នាចឹងបង? លុយញើស លុយឈាមប្អូនខំលក់ផ្អក លក់មាំយកទៅបង់ណាបង បងដេញតុងទីនកូនផ្សេងៗយកលុយហើយ រាប់មុឺនយកទៅណាបង? សល់កូនៗដែលមិនអោយគេចំណេញសូម្បីតែមួយរៀល។ សូមគេអោយយកតែដើម ហើយមិចមិនទូរទាត់លុយអោយគេចឹងបង?ហាឡើង លុយតិចទូចសោះ តិចតូចសំរាប់បងអ្នកមានលុយ តែសំរាប់ពួកខ្ញុំអ្នកលក់ បន្លែ លក់ផ្អក លក់មាំ យកទៅបង់អោយបង សង្ឃឹមបានចំណេញបានការ តែនេះ ខាតទាំងពេល ចំណេញក៏អត់ ដើមក៏បងអោយទាំងវេទនា បាបណាស់បង មិនបានបុណ្យទេបង ជួយសម្រួលលុយអោយប្អូនមក។ បងប្អូនយល់អារម្មណ៍ហើយ អាតេមិនលើកឆាតមិនតបនិងមានអារម្មណ៍យ៉ាងមិច🙄លុយញើសលុយឈាម ខ្ញុំត្រូវការលុយយកមកដោះទាល់ក្នុងផ្ទះខ្ញុំដែរណាបង សង្ឃឹមថាផុសរកបងចឹងបងនិងឃើញ ឆាប់បានលុយ បានតប តបហើយបានដំណោះស្រាយណាបង សង្ឃឹមលើបងប្អូនហើយជួយស៊ែររកយ៉ុត្តិធម៌អោយអ្នកក្រ រងគ្រោះដូចជាខ្ញុំផង។»

ទោះបីជាយ៉ាងនេះក្ដី គេនៅមិនទាន់ឃើញមានការបកស្រាយណាមួយពីតារាសម្តែង អ្នកនាង សឿ សុធារ៉ា នៅឡើយនោះទេ ខណៈស្រ្តីខាងលើហាក់សង្ឃឹមថានឹងទទួលបានលុយត្រឡប់មកវិញផងដែរ៕