រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងទៅ រឿងរ៉ាវអំពើហឹង្សាដែលបង្កឡើងដោយតារាសម្តែងលោក អេដវីន បានវាយដំទៅលើមិត្តស្រីរបស់ខ្លួនគឺអ្នកនាង សុទ្ធ បញ្ចកា បង្កការភា្ញក់ផ្អើលជាខ្លាំងទៅដល់អ្នកលេងបណ្តាញសង្គម ខណៈលោក អេដវីន ផងដែរ ក៏ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារពីបទប្រព្រឹត្តអំពើហឹង្សា ដោយសហព័ន្ធ ឬអនីតិសង្វាសជន និងបទធ្វើឲ្យខូតខាតដោយអចេតនាកាលពី២ខែមុននេះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

យ៉ាងណាមិញ បន្ទាប់ពី អេដវីន ត្រូវបានជាប់ឃុំ ម្តាយរបស់លោកក៏បានទទួលមរណភាពដោយជំងឺ ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាមហាជនជាច្រើនបានសម្តែងក្ដីអាណិតអាសូរជាខ្លាំងដល់លោក អេដវីន ដែលពុំបានចូលរួមបុណ្យសពរបស់ម្តាយ ខណៈស្រាប់តែពេលថ្មីៗនេះ សុទ្ធ បញ្ចកា បានចេញមុខទម្លាយការពិតថា លោក អេដវីន កំពុងតែស្ថិតនៅក្រៅឃុំនៅឡើយទេ ហើយលោកក៏បានចូលរួមបុណ្យសពម្តាយលោក ជាមួយនឹងអតីតមិត្តស្រីម្នាក់ទៀតថែមទៀតផង ជាហេតុធ្វើឲ្យអ្នកនាង សុទ្ធ បញ្ចកា ខកចិត្តជាខ្លាំងចំពោះរឿងមួយនេះ ព្រោះខ្លួនបានកំពុងតែរង់់ចាំគូស្នេហ៍រូបនេះមកកសាងស្នេហ៍ជាថ្មីជាមួយគ្នា។

ទោះបីជាយ៉ាងនេះក្ដី គេនៅមិនទាន់ដឹងថាតើរឿងដែលថាលោក អេដវីន កំពុងតែស្ថិតនៅក្រៅឃយំនេះជារឿងពិតប្រាកដឬយ៉ាងណាទេ ខណៈអ្នកនាង សុទ្ធ បញ្ចកា បានបញ្ជាក់យ៉ាងភាពច្បាស់លាស់ថាលោក អេដវីន ពិតជាបាននៅក្រៅឃុំពិតមែន ហើយកំពុងតែសាងស្នេហ៍ជាមួយអតីតមិត្តស្រីម្នាក់ទៀតរបស់លោក ជាហេតុធ្វើឲ្យអ្នកនាង ហាក់ហួសចិត្តព្រោះខ្លួនធ្លាប់បានរង់ចាំ និងជឿសម្តីតារាប្រុសរូបនេះថា នឹងវិលមកសាងចំណងស្នេហ៍ជាថ្មីជាមួយគ្នា តែបែរជាបែបនេះទៅវិញ៕