យោងតាមការសិក្សា ពីអ្នកជំនាញអាហារូបត្ថម្ហ បានឲដឹងថា នៅក្នុងខ្ទឹមដែលដុះពន្លកមានសមាសធាតុជាច្រើនដែលរារាំងសកម្មភាពរបស់កោសិកាបង្កមហារីក ។គុណសម្បត្តិ​ច្រើនណាស់! បោះចោល​ខ្ទឹមស​ដែល​ចេញ​ពន្លក  ដូចបោះចោលយិនសិនពាន់ឆ្នាំចឹង! សារធាតុមួយក្នុងខ្ទឹមស ដែលមានសមត្ថភាពការពារការរីករាលដាលនៃកោសិកាមហារីក និងរារាំងសកម្មភាពរបស់សារជាតិបង្កមហារីកនៅក្នុងខ្លួន។លើសពីនេះ ខ្ទឹមស ក៏ផលិតនូវសារធាតុប្រឆាំងរ៉ាឌីកាល់សេរីដ៏ច្រើនផងដែរ ដែលជាចំណែកគ្រប់គ្រងហានិភ័យនៃជំងឺមហារីកពីប្រភពដើម និងការពារការកកើតនៃបន្ទះ មានឥទ្ធិពលការពារសរសៃឈាមបេះដូងផងដែរ។បើសិនជាអ្នកទទួលទានខ្ទឹមស ជាប្រចាំ ជាពិសេសខ្ទឹមដែលដុះពន្លក រយះពេល ៥ថ្ងៃ និងជូយពង្រឹងប្រពន្ធ័ភាពសុំា ការពារអ្នកមានជំងឺផ្តាសាយរលាកផ្លូវដង្ហើម ។Old, Sprouted Garlic Has Greater Heart-Healthy Antioxidant Activity Than  Fresh | Nutrition Reviewលើសពីនេះ ជាតិនីទ្រីតក្នុងខ្ទឹមស ជួយប្រឆាំងជំងឺដាច់សរសៃឈាមខួរក្បាល។ថ្វីត្បិតតែខ្ទឹមស ល្អចំពោះសុខភាពក៏ពិតមែន តែក៏មិនគួរប្រើប្រាស់ហួសប្រមាណដែរ ព្រោះអ្នកជំងឺដែលឈឹក្រពះ ទទួលទានច្រើនធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរ៕
ប្រភព phunu