រាជធានីភ្នំពេញ៖ នៅក្នុងសង្គមខ្មែរបច្ចុប្បន្នមនុស្សភាគច្រើន ចូលចិត្តតែវាយតម្លៃមនុស្សមើលទៅតាមសំបកក្រៅ ដោយគ្មានគិតពិចារណាឲ្យបានវែងឆ្ងាយទេ ដែលជាក់ស្ដែងកាលពីពេលម្សិលមិញនេះលោក សាវិន ហ្វីលីព ដែលជាតារាសម្ដែងជើងចាស់ដ៏ល្បីមួយរូប បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោករៀបរាប់យ៉ាងដូច្នេះថា៖

«តារាថ្មីខ្លះឃេីញឯងយកទ្បានកូនស្រីជិះទៅថតកុន មេីលលេីមេីលក្រោមបែបចង់មេីលងាយ​​ ខណៈខ្លួនឯងជិះទ្បានទំនេីបបង់រំលោះ ផ្ទះបុរីក៍បង់រំលោះ សោះហ្នឹង… សង្គមនេះគេចូលចិត្តវាយតម្លៃមនុស្សសំបកក្រៅនិងសំបូរមនុស្សរស់នៅក្នុងជីវិត Fake ! ខ្ញុំសូមបញ្ជាក់ថានៅពេលនេះប្ដីប្រពន្ធខ្ញុំមិនមានជំពាក់បំណុលនរណាសូម្បីតែមួយសេនដុល្លាទ្បេីយមានតែគេជំពាក់ខ្ញុំមិនសង» ៕