រាជធានីភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ច្បាស់រួចមកហើយពីអតីតតារាសម្តែងប្រុសដែលធ្លាប់មានប្រជាប្រិយភាពនាពេលកន្លងមកកឺលោក ស៊ុក សុភា ដែលលោកធ្លាប់សម្តែងជាតួអង្គនេនទុំ ក្នុងរឿងរឿងទុំទាវ ខណៈថ្មីៗនេះលោកត្រូវបានភរិយារបស់ខ្លួនប្រកាសលែងលះលះជាមួយរូបលោក បង្កការភ្ញាក់ផ្អើលជាខ្លាំងទៅដល់បណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់លោកផងដែរ។

បើយោងតាមគណនីហ្វេបស៊ុកភរិយាលោក ស៊ុក សុភា មានឈ្មោះថា Sarina Lucky Luy បានលើកឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ នេះថា «សុំជូនដំណឹងដល់បងប្អូនទាំងអស់គ្នា អោយបានដឹងថា៖ ខ្ញុំនិង ស៊ុក សុភា លែងលះគ្នាហើយ ដូច្នេះចាប់ពីថ្ងៃនេះទៅ គាត់ធ្វើអ្វីជាសិទ្ធរបស់គាត់ រីឯខ្ញុំក៏ជាសិទ្ធរបស់ខ្ញុំ។មូលហេតុ សុំមិនបកស្រាយ មានតែពាក្យថា ឆ្អែត!»។

បន្ថែមពីលើនេះភរិយារបស់លោក ស៊ុក សុភា ក៏បានបញ្ជាក់នៅក្នុង Comments ថា​ «ខ្ញុំសុំបកស្រាយយ៉ាងខ្លីថា មិនមែនសម្ដែង តែជាការពិត រឿងដូច្នេះ ខ្ញុំមិនយកមកលែងសើចទេ។ សុំបកស្រាយថា ដែលយើងលែងគ្នាមិនមែនមកពីរឿងកំហុសដែលយើងធ្វើខុសទេ តែមកពីភាគីម្នាក់យកក្រុមគ្រួសារមកបូកចូល។ គេធ្វើអោយយើងឃើញថាគ្រួសារគេ មិនចេះខុស យើងជានរណាក៏ដោយ នៅដល់ណាក៏ដោយ យើងត្រូវទទួលថាយើងខុស យើងជាក្មេងជាកូន ចង់គេមិនអោយតម្លៃ ក៏យើងត្រូវតែទទួលថាយើងខុស ចង់យើងខំប្រឹងដើម្បីកូនគេយ៉ាងណា ក៏យើងត្រូវទទួលថាយើងខុស។ ចៃដន្យ មនុស្ស ដូចខ្ញុំ ខុសថាខុស ត្រូវថាត្រូវ មិនខុសមិនអោនក្បាលជាដាច់ខាត។»

លើសពីនេះអ្នកនាង Sarina Lucky Luy ក៏បានបញ្ជាក់ថា «បើបងបានប្ដីមិនចេះបែកចែករឿងគ្រួសារ និងជីវិតប្ដីប្រពន្ធអោយបានច្បាស់លាស់ផង យកអោយឱកាសទៀតដដែលៗម្ដេចបាន? យើងមិនអោយគេស្អប់គ្រួសារគេទេ យើងក៏ចេះស្រឡាញ់គ្រួសារយើង គេក៏ចេះស្រឡាញ៉គ្រួសារគេ តែសុំអោយចេះបែងចែងរវាងក្ដីស្រឡាញ់ទាំង២ណឹង អោយបានច្បាស់លាស់។ មនុស្សខ្ញុំជាមនុស្សចិត្តបុណ្យ ធ្វើបុណ្យណាស់ បើចេះអោបក្រសោបខ្ញុំ ជួយអស់ពីខ្លួនងាប់ចោល តែកុំអោយតែខ្ញុំជួហើយ មើលរំលងឬមិនអោយតម្លៃខ្ញុំ ខ្ញុំសុខចិត្តដោះលែងអ្នកឯងចោលដូចគ្នា។ ខ្ញុំធ្វើបុណ្យងាប់ចោល តែកុំអោយតែមិនឃើញតម្លៃខ្ញុំអាចអស់ចោលដូចគ្នា»៕