ផ្លែទៀប មានរសជាតិឆ្ងាញ់ ញុំាជាប្រចាំ មានឥទ្ធិពលបង្កើនភាពសុំាក្នុងរាងកាយ ដោយសារផ្លែទៀបមានផ្ទុកជាតិសរសៃកាបូនីដ្រាត រ៉ែ ប្រូតេអ៊ីន ត្លូស៊ិត កាល់ស្យូម ផូស្វ័រ វិតាមីន របស់ក្រុម B1 C ដែលល្អប្រពន្ធ័រំលាយអាហារ ស្ថេរភាពប្រពន្ធ័សរសៃឈាមបេះដូង ជួយកាត់បន្ថយទម្ងន់ ប្រយុទ្ទនិងមហារីក ល្អសម្រាប់ស្រីមានផ្ទៃពោះ។

ក្នុងរដូវភ្លៀង ផ្លែទៀបសំបូរទៅដោយសត្វដង្កូវណាស់ ដូចនេះអ្នកត្រូវញុំាដោយ យកចិត្តទុកដាក់ ម្យ៉ាងវិញទៀតកុំទទួលទានទាំងគ្រាប់ ព្រោះវាមានជាតិពុល ប៉ះពាល់ដល់ពោះវៀន។ អ្នកមានជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់ មិនគួរទទួលទានវាច្រើនពេកទេ ព្រោះវាមានជាតិស្ករ ខ្ពស់។ចំពោះមនុស្សដែលមានជំងឺតម្រងនោមមិនល្អ ក៏មិនគួរទទួលផ្លែឈើប្រភេទនេះទេ ព្រោះវាជាអាហារសំបូរទៅដោយ ជាតិបូតាស្យូមដែលមិនល្អសម្រាប់តម្រងនោម បង្កហានិភ័យធ្ងន់ធ្ងរ៕

ដោយ៖ AN