មុនពេលដែលមានជំងឺគាំងបេះដូង មនុស្សអាចមានការឈឺចាប់ក្នុងពោះ ហើយការប្រើថ្នាំបំបាត់ការឈឺចាប់មិនអាចធូរស្រាលបានឡើយ ដែលនេះអាចបណ្តាលមកពីជំងឺគាំងបេះដូងក្នុងជញ្ជាំងខាងក្រោម បង្កអោយពោះវៀនមិនដំណើរការ ទើបវិវត្តន៍ទៅជាឈឺចាប់ក្នុងពោះជាដើម។

ក្រៅពីនេះ អ្នកអាចកាត់សម្គាល់ ការចុករោយរាងកាយ ដូចជាចុកស្មាខាងឆ្វេង ចុករោយ ក ចង្កេះ ឬ ហើមចង្កេះ ការបាត់បង់ការស្តាប់ក៏ជាចំណែកមួយ នែសញ្ញាព្រមានពីជំងឺគាំងបេះដូង ហើយបើស្ថានភាពជំងឺមិនមានការថយចុះ ក្រោយពេលសំរាកមួយរយះខ្លី អ្នកគួរតែទៅជួបគ្រូពេទ្យពិគ្រោះរឿងសុខភាពពីជំងឺនេះ។

ដូចនេះហើយ ប្រសិនជាអ្នក ចង់បានសុខភាពល្អ គួរទម្លាប់ភ្ញាក់ពីព្រលឹម ទទួលទានអាហារពេលព្រឹកអោយបានទៀងទាត់ ហាត់ប្រាណជាប្រចាំផឹកទឹកអោយបានគ្រប់គ្រាន់ និង កាត់បន្ថយការទទួលទានអាហារខ្លាញ់ ដេកអោយលក់ស្កប់ស្កល់នាពេលរាត្រី កត្តាសាមញ្ញទាំងនេះ និងជួយពង្រឹងប្រពន័្ធភាពសុំារឹងមាំ មិនងាយកើតរោគបៀតបៀនឡើយ៕

ដោយ៖ AN