ផ្លែមៀន មានរសជាតិផ្អែមឈ្ងុយ ដែលសំបូរទៅដោយប្រូតេអ៊ីន ស្ករធម្មជាតិ វិតាមីនC B1 PP ប៉ូតាស្យូម ម៉ាញេស្យូម ជាតិដែក Fiber orgenic ដែលផ្តល់តួនាទីល្អដល់សុខភាព។ការបរិភោគផ្លែមៀនជួយទប់ស្កាត់ហានិភ័យនៃ ជំងឺគ្រុនចាញ់ បង្កើនសុខភាពឆ្អឹង កាត់បន្ថយភាពតានតឹង ការពារជំងឺសរសៃប្រសាទ និងស្រ្តេស។វិតាមីនC ដែលមានក្នុងផ្លែមៀន ជូយជំរុញរាងកាយផលិតកូឡាហ្គេន ដែលធ្វើអោយសាច់ដុំ រឹងមាំនិងអវយវះផ្សេងទៀត។ថ្វីបើផ្លែមៀន មានសារធាតុចឹញ្ចឺមសំខាន់ៗក្តី តែបើទទួលច្រើនពេកមិនល្អសម្រាប់មនុស្សមួយចំនួន នៅពេលក្រោយឡើយ ដូចជា៖

-ស្រ្តីមានផ្ទៃពោះ ទទួលទានច្រើន មានអាការះរលាកអណ្តាត ឈឺបំពង់ក ជាពិសេសបង្កើនកម្តៅខាងក្នុង ធ្វើអោយសរសៃឈាមស្បូន កន្រ្តាក់ អាចប្រឈមនិងការរលូតកូន។

-អ្នកជំងឺលើសឈាម មិនគួរទទួលទានផ្លែឈើនេះទេ ព្រោះវាមានកំដៅខ្លាំង ដែលដាក់សម្ពាធលើបេះដូងប្រឈមនិងការហើម។ផ្លែមៀន មានបរិមាណស្ករខ្គស់ ផ្តល់ទុកទោសដល់អ្នកដែលមានបញ្ហាធាត់ ធ្វើអោយសុខភាពកាន់តែអាក្រក់។សំរាប់អ្នកមានជំងឺទឹកនោមផ្អែម គួរកំណត់ការទទួលទានផ្លែឈើនេះអោយបានត្រឹមត្រូវ ជៀសវាងមានភាពស្មុគស្មាញនៃជំងឺទឹកនោមផ្អែម៕

ដោយ៖ AN