រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសលោក អេដ វីន ខណៈខ្លួនកំពុងតែជាប់ក្នុងពន្ធនាគារនៅឡើយបែរជាជួបទុក្ខធំដោយអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបានស្លាប់បាត់បង់ជីវិតទៅហើយដោយរោគមហារីករ៉ាំរ៉ៃអស់ពេលជាងពីរទៅបីឆ្នាំហើយ ខណៈគូស្នេហ៍របស់ខ្លួនកំពុងតែសាងស្នេហ៍ជាមួយនឹងបុរសម្នាក់ទៀត ជាហេតុធ្វើឲ្យមហាជនហាក់មានក្ដីអាណិតអាសូរ និងថាឆ្នាំនេះអាចជាឆ្នាំមួយដែលធ្វើឲ្យលោកមានរាសីស្រុតចុះផងដែរ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

បើយោងតាមមិត្តភក្តិរបស់តារាសម្តែង អេដ វីន បានបញ្ជាក់ថាម្តាយលោក អេដ វីន មានវ័យខ្ទង់ ៦០ឆ្នាំបានទទួលមរណភាពទៅហើយនៅ​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះដោយជំងឺមហារីក ខណៈលោក អេដ វីន ពុំបានទាន់ដង្ហើមចុងក្រោយរបស់ម្តាយនោះទេ ព្រោះតែខ្លួនកំពុងតែជាប់ទោសក្នុងពន្ធនាគារនៅឡើយ។

គួរបញ្ជាក់ផងដែរថា នេះគឺជារឿងមួយដ៏គួរឲ្យសោកស្តាយ និងសោកសង្រេងជាពន់ពេកផងដែរសម្រាប់តារាប្រុសរូបនេះ ខណៈអ្នកគាំទ្រជាច្រើនបានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារនៃសព និងសង្ឃឹមថាលោក អេដ វីន នឹងរឹងមាំកុំចុះចាញជាមួយជីវិតមួយនេះផងដែរ៕