យោងតាមលោកវេជ្ជបណ្ឌិត Truong Huu Khanh នៃមន្ទីរពេទ្យ HCMC បានលើកឡើងថា ការបាត់បង់រសជាតិ និង ក្លិន ជារោគសញ្ញាពិសេសរបស់មនុស្សដែលមានជំងឺកូវិត ១៩ ។ ប៉ុន្តែវាមិនមែនជាសញ្ញានៃជំងឺធ្ងន់ធ្ងរនោះទេ ព្រោះនៅពេលអ្នកបានចាប់ផ្តើមធូរស្បើយ វានឹងត្រឡប់មកធម្មតាវិញ។ ការបាត់បង់រសជាតិ ធ្វើអោយអ្នកពិបាកទទួលទានអាហារ ញុំអ្វីទៅមិនឆ្ងាញ់ ពិបាកលេប ហេតុដូចនេះហើយ មិនថាអាហារសុខភាពល្អ យ៉ាងណាក៏អ្នកនៅតែលេបមិនចូល ប៉ុន្តែបើអ្នកមិនបរិភោគ គឺរឹតតែប៉ះពាល់ដល់សុខភាព ។

ករណីនេះ លោកណែនាំអោយអ្នកជំងឺ សាកល្បងបិទភ្នែកដោយខ្លួនអែង ហើយព្យាយាមទទួលទាន ។ការបាត់បង់ក្លិន និង រសជាតិដោយសារកូវិត មិនតម្រូវអោយព្យាបាល ទេ លើរោគសញ្ញានេះ អាចរយះពេលដប់ថ្ងៃ ឬយូរជាងនេះ ទៅតាមស្ថានភាពនៃជំងឺ តែវាមិនផ្តល់គ្រោះថ្នាក់ទៅលើអណ្តាត ច្រមុះទៅថ្ងៃក្រោយឡើយ៕