រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា ថ្មីៗនេះបានសម្រេចចិត្តទម្លាយវីដេអូមួយដោយមានស្រ្តីម្នាក់ខលមកគំរាមកំហែងនាង និងព្រមានកញ្ញា អ៊ីវ៉ា ធ្ងន់ៗដល់ថ្នាក់ឲ្យមន្រ្តីប៉ូលីសមកចាប់ខ្លួននាងថែមទៀតផង។

យ៉ាងណាមិញស្រ្តីដែលបានខលមកកញ្ញា អីវ៉ា ត្រូវបានគេស្គាល់ឈ្មោះគណនីហ្វេសប៊ុកថា Ah July បានបង្ហោះសារគំរាមចាប់កញ្ញា អ៊ីវ៉ា ជាហេតុធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្ត ខណៈការគំរាមរបស់ស្រ្តីក៏បានបន្ថែមឈ្មោះរបស់កញ្ញា សុខ ពិសី និងតារាចម្រៀងមួយចំនួនផ្សេងទៀតផងដែរ៕

សូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖