រាជធានីភ្នំពេញ ៖ ទំនាស់រឿងលុយកាក់របស់ពីធីករលោក សុខ រ៉ាស៊ី ជាមួយនឹងលោក អ៊ិន សុភិន ហាក់នៅតែក្តៅគគុក ខណៈគេនៅមិនទាន់ដឹងថារឿងនេះនឹងមានអ្វីកើតជាបន្តទៅទៀតនោះទេ ស្របពេលដែលថ្មីៗនេះលោក សុខ រ៉ាស៊ី បានពោលពាក្យល្អៗមួយចំនួនទៅកាន់កូនស្រីកូនបំណុលរបស់ខ្លួនគឺអ្នកនាង ភិន សុដាលីស។

ថ្វីបើលោក សុខ រ៉ាស៊ី មានរឿងល្អក់កករជាមួយនឹងលោក អ៊ិន សុភិន ក៏ពិតមែន ប៉ុន្តែពិធីកររូបនេះបានលើកឡើងពីទំនាក់ទំនងល្អជាមួយនឹងអ្នកនាង ភិន សុដាលីស ដែលត្រូវជាកូនស្រីរបស់លោក អ៊ិន សុភិន ថា «បងតែងតែ រាប់អានប្អូនស្រីជានិច្ច ហើយចាត់អូន ជាប្អូនស្រីម្នាក់ ដ៏ល្អ ចេះអោយតម្លៃគ្នា រាប់អានគ្នា អូនជាមនុស្ស មិនប្រកាន់ឋានៈ! មកដល់ថ្ងៃនេះ បងមិនដែលចាត់ទុកថាយើង មានទំនាស់ នឹងគ្នាទេ តែបងចង់អោយ ប៉ាអូនចេះទទួលខុសត្រូវ ហើយបញ្ឈប់រាល់ទង្វើរដូចកាលពីមុនទៀត រាប់អានមនុស្សម្នាក់ មិនចង់ឃើញ គេខុសហើយខុសទៀតទេ នៅក្នុង សង្គមយើងត្រូវតែកែលំអរគ្នា ទើបប្រទេសយើងរីកចំរើន!»៕