រាជធានីភ្នំពេញ ៖ តារាចម្រៀងចាស់វស្សា និងជាតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ហាក់កំពុងតែរីកចម្រើនជាមួយនឹងមុខរបរជំនួញរបស់ខ្លួនជាបន្តបន្ទាប់បើទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ១៩យ៉ាងណាក្តី ក៏តារាស្រីរូបនេះហាក់មានចុះចាញ់ និងមិនរាថយ ប៉ុន្តែកាន់តែជោគជ័យមួយកម្រិតផងដែរ។

ជាមួយគ្នានេះផងដែរ មួយរយៈចុងក្រោយមកនេះក៏មានលេចលឺដំណឹងថា អ្នកនាង ខាត់ សុឃីម និងស្វាមីអាចនឹងលែងលះគ្នាទៅហើយ ខណៈគេពុំសូវបានឃើញនាងបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាដូចកាលមុន។

ឆ្លើយតបទៅនឹងការងឿងឆ្ងល់របស់មហាជនដែលបានគិតថាតារាស្រីរូបនេះបានលែងលះគ្នានេះផងដែរនោះ អ្នកនាង ខាត់ សុឃីម ក៏បានចេញមុខមកបង្ហោះរូបថតជាមួយស្វាមីអមនឹងសារមួយចំនួនថា «ប្រាប់ដល់អ្នកដែលសួរថាខ្ញុំលែងគ្នាមែន?អូនសូមប្រាប់ថាខ្ញុំនៅជាប់គ្នានៅឡើយ ចាំលែងចាំប្រាប់ 😅😂យីCOVID ពេញស្រុកមិនគិត មកគិតរឿងប្តីប្រពន្ធគេ (នៅជាប់គ្នាតើ)»៕