រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះរូបជាបន្តបន្ទាប់ដោយបានប្រដូចមុខមាត់របស់់កញ្ញា អាណារ៉ូស ទៅនឹងតុក្កតាខ្មោច ក្រោយពេលកញ្ញាធ្វើការកែសម្ផស្សរួច ខណៈកញ្ញា អាណារ៉ូស ក៏បានចេញមុខប្រតិកម្មផងដែរចំពោះសកម្មភាពរបស់អ្នកដែលបានលេងសើចជាមួយនឹងរូបសម្រស់របស់នាង ស្របពេលដែលអ្នកគាំទ្រមួយចំនួនទៀតក៏បានសម្តែងការមិនពេញចិត្តចំពោះទង្វ់ើខាងលើនេះផងដែរ។

យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានលើកឡើងថា ទង្វើដែលគេយកមុខមាត់របស់កញ្ញា អាណារ៉ូស ទៅប្រដូចនឹងតុក្កតាខ្មោច ឬមុខមាត់យាយធ្មប់ជាដើមនោះជាទង្វើមិនល្អនោះទេ ដោយវាអាចធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍ផ្ទាល់ខ្លួនរបបស់បុគ្គល ហើយនេះក៏ជាទង្វើបណ្តុះបង្អាប់មួយដែលបង្ហាញពីការរើសអើងផងដែរ។

ជាមួយគ្នានេះផងដែរ គណនីហ្វេសប៊ុកឈ្មោះ Ly Sreng Lim ក៏បានលើកឡើងថា «តើអ្នកដឹងទេថាពាក្យពេចន៍របស់អ្នកអាចក្លាយជាអាវុធបាន? ការ Bully អ្នកដទៃមិនធ្វើឲ្យអ្នកហាក់ដូចជាប្រសើរជាងការបង្ហាញពីភាពល្ងង់ខ្លៅរបស់អ្នកនោះទេ។ សូមប្រើការចែករំលែក និងចុចLikeរបស់អ្នកក្នុងការជួយសង្គម ជាជាងការបំផ្លាញជីវិតអ្នកដទៃ»៕