រាជធានីភ្នំពេញ ៖ ប្រិយមិត្តអ្នកដែលនិយមគាំទ្រភាពយន្តខ្មែរប្រាកដជាបានស្គាល់រួចមកហើយពីតារាសម្តែងដែលតែងតែមានប្រជាប្រិយភាព និងមានរូបរាងសង្ហាលោក ឆឹម សក្កដា តែងតែបង្ហាញពីសកម្មភាពមួយចំនួនរបស់លោកនៅលើបណ្តាញសង្គម ក៏ដូចជាជួនកាលលោកបានបង្ហោះសារផ្សេងសម្រាប់អ្នកគាំទ្ររបស់លោកផងដែរ។

តួយ៉ាងនាពេលថ្មីៗនេះ លោក ឆឹម សក្កដា បានបង្ហាញអារម្មណ៍មួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានរៀបរាប់ពីបញ្ហាស្រូវចុះថោក ចំណែកឯសាំងឡើងថ្លៃ ជាហេតុធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិផ្សេងៗគ្នា ខណៈលោកបញ្ជាក់ថាអ្នកស្រែយល់អារម្មណ៍មួយនេះច្បាស់ណាស់។

តារាសម្តែងរូបនេះបានលើកឡើងថា «អនិច្ចាអ្នកស្រែ! ស្រូវចុះថោក ប្រេងសាំងឡើងថ្លៃ! អ្នកក្រុងយល់អារម្មណ៍នេះទេ? តែអ្នកស្រែយល់ច្បាស់ណាស់ សង្វេគណាស់😭😭😭»៕