វៀតណាម៖ ថ្មីៗនេះ យោងតាមបណ្តាញសង្គមមួយចំនួន បានបង្ហោះរូបភាពប្រជាជនវៀតណាម បាននាំគ្នាចាកចេញពីទីក្រុងហូជីមិញ ត្រលប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដោយអ្នកខ្លះបានធ្វើដំណើរជាង១ពាន់គីឡូម៉ែត្រឯណោះ ទំរាំដល់ស្រុកកំណើតរបស់ពួកគេ ។

ពួកគេបានធ្វើដំណើរតាមផ្លូវតូចៗ និងសម្រាកតាមផ្លូវពីរបីថ្ងៃទំរាំបានដល់ផ្ទះរបស់ពួកគេ ហើយភាគច្រើនបានបោះបង់ការងារ ព្រោះមិនអាចរស់នៅបន្តក្នុងទីក្រុងហូជីមិញបានតទៅទៀត ដោយសារតែជំងឺកូវីដបានឆ្លងរាតត្បាតក្នុងទីក្រុង រហូតដល់៨០%នៃអ្នករស់នៅទីនោះ ។

ទោះជាយ៉ាងណា ការចាកចេញរបស់ពលរដ្ឋជាច្រើនពីទីក្រុងហូជីមិញនោះ ត្រូវបានអ្នកវិភាគនិយាយថា ពួកគេអាចនឹងធ្វើការចម្លងដល់អ្នកស្រុករបស់ពួកគេនៅខេត្តផ្សេងៗទៀត ដោយសារតែពលរដ្ឋភាគច្រើន ពុំបានដឹងថាខ្លួនមានជំងឺកូវីដក្នុងខ្លួនពួកគេ ឬក៏អត់នោះទេ គឺចាកចេញពីទីក្រុងដោយការភ័យខ្លាច និងការបិទខ្ទប់តែប៉ុណ្ណោះ ៕