រាជធានីភ្នំពេញ ៖ តារាចំរៀងសំលេងស្អកលោក ខេម ដែលពេលនេះកំពុងតែនៅឯប្រទេសបារាំងហាក់បង្ហាញកក្ដីសុខ ក៏ដូចជាភាពសប្បាយរីករាយជាបន្តបន្ទាប់ពីនាយសមុទ្រមកកាន់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ខណៈលោក ខេម ក៏តែងតែបង្ហោះរូបភាព វីដេអូ មួយចំនួនជាចំណីចក្ខុសម្រាប់ហ្វេនៗ ក៏ដូចជាអ្នកលេងបណ្តាញសង្គមផងដែរ។

យ៉ាងណាមិញព្រោះតែជំងឺកូវីដ១៩នៅមិនទាន់ផុតរលត់ចេញទៅនៅឡើយ ប្រជាជននៅលើពិភពលោកក៏ហាក់នៅតែមានការខ្លាចរអារ ហើយនិងនៅតែបន្តការពាក់ម៉ាស់ លាងដៃ ឬបាញ់អាល់កុលផងដែរ ជាហេតុធ្វើ់ឲ្យមនុស្សជាច្រើនចង់បានសេរីភាពដូចមុន។ ជាក់ស្តែងលោក ខេម ក៏បានបង្ហោះសារមួយយ៉ាងដូច្នេះថា «ពេលណាទៅ ទើបយើងអាចដោះម៉ាស់ចេញបាន? សង្គ្រាមមនុស្សនឹងមនុស្សវាស្រួលដោះស្រាយប៉ុន្តែ សង្គ្រាមមនុស្សនិងមេរោគមើលមិនឃើញនេះវាពិបាកបរិយាយ នឹងទប់ស្កាត់ណាស់ ជូនពរបងប្អូនខ្មែរគ្រប់រូបឆ្លងផុតពេលវេលាដ៏អាក្រក់នេះផង!»៕