រាជធានីភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រប្រាកដជាបានស្គាល់រួចមកហើយពីតារាសម្តែងអ្នកនាង ឌី សូនីតា ដែលក្រោយពេលសម្រាលកូនរួចតារាស្រីរូបនេះហាក់កាន់តែមមាញឹកជាមួយនឹងមុខជំនួញរបស់ខ្លួន ក៏ដូចជាមានភារកិច្ចក្នុងការមើលថែទាំកូនផងដែរ។

យ៉ាងណាមិញនាពេលថ្មីៗនេះមានប្រិយមិត្តអ្នកគាំទ្ររបស់អ្នកនាង ឌី សូនីតា បានធ្វើការកាត់តរូបថតរបស់កូនស្រីរបស់អ្នកនាងគឺអូនស្មាយល៍ដោយបានដាក់រូបពីអង្គុយជិតគ្នានៅក្បែរមាត់សមុទ្ទ ជាហេតុធ្វើឲ្យអ្នកនាង ឌី សូនីតា បង្ហាញអារម្មណ៍រីករាយជាមួយនឹងក្ដីនឹករលឹកយ៉ាងដូច្នេះថា «ពូឯងបុិនកាត់តម្លេះពូ កាត់ហើយផ្ញើមកម៉ែអាស្មាយ៍ចង់ភ្ញាក់😒😒😒 ឃើញកូន២នាក់ចឹង នឹកកូនខ្ញុំមួយទៀតដែលគាត់មិនបាននៅ បើនៅមិនដឹងល្អយ៉ាងណាទេកូន។ អរគុណហ្វេនទាំងអស់ មិនថាហ្វេនម៉ាមីរឺហ្វេនអូនស្មាយ៍ដែលបានស្រលាញ់គាំទ្រពួកខ្ញុំរហូតមក»។

ជាមួយនឹកការលើកឡើងបែបនេះបានធ្វើឲ្យអ្នកគាំទ្រចោទសួរថាតើ ឌី សូនីតា ធ្លាប់មានកូននាពេលកន្លងមកម្នាក់ទៀតឬយ៉ាងណា ស្រាប់តែមានអ្នកឆ្លើយបញ្ជាក់ជំនួសថា ឌី សូនីតា មានកូនភ្លោះ ហើយភ្លោះជាមួយនឹង អូនស្មាយល៍ ខណៈកូនម្នាក់ទៀតមិនគង់។

ទោះបីជាយ៉ាងនេះក្ដីគេនៅមិនទាន់មានការបញ្ជាក់ណាមួយពីតារាស្រីរូបនេះនៅឡើយទេ ខណៈការបញ្ជាក់ពីប្រិយមិត្តអ្នកលេងបណ្តាញសង្គមនោះបានបញ្ជាក់ថា ឌី សូនីតា ពិតជាមានកូនភ្លោះ៕